ថ្មីប្លែកនារដូវធ្លាក់ព្រិល ! ពិធីបុណ្យប្រពៃណីប្រមូលផលទឹកកកនៅទីក្រុងហាប៊ីនប្រទេសចិន
ប្រទេសចិន៖ ទីក្រុង Harbin ខេត្ត Heilongjiang បានប្រារព្ធពិធីបុណ្យប្រមូលផលទឹកកក ដែលជាការបើកព្រឹត្តិការណ៍រដូវរងាដំបូងនៅភាគឦសានប្រទេសចិន។
ពិធីបុណ្យនេះបានចាប់ផ្តើមនៅថ្ងៃទី ៧ ខែធ្នូ ដោយបានទាក់ទាញអ្នកទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់ប្រមាណជាង ៤,០០០ នាក់ជាមួយនឹងពិធីប្រពៃណី និងការសម្តែងជាច្រើន ដែលព្រឹត្តិការណ៍នេះគឺជាការចាប់ផ្តើមនៃរដូវកាលពិធីបុណ្យទឹកកក និងព្រិលប្រចាំឆ្នាំ។
ពិធីបើកបានចាប់ផ្តើមជាមួយនឹងកម្មវិធីសម្តែងសិល្បៈរួមបញ្ចូលគ្នានូវតន្ត្រី និងរបាំប្រពៃណី។ នេះជាវិធីស្វាគមន៍ភ្ញៀវទេសចរនៅភាគឦសានប្រទេសចិន បង្កើតបរិយាកាសរស់រវើកសម្រាប់ព្រឹត្តិការណ៍នេះ។ ពិធីបុណ្យប្រមូលផលទឹកកកធ្វើឡើងនៅជាប់ទន្លេ Songhua ដែលជាផ្ទាំងទឹកកកដ៏ល្បីល្បាញ និងជាអច្ឆរិយៈធម្មជាតិរបស់ប្រទេសចិន។ ប្រជាពលរដ្ឋ និងអ្នកទេសចរមួយចំនួនធំបានមកចូលរួមក្នុងសកម្មភាពដូចជា ជិះស្គីលើទឹកកក លេងហ្គេមរដូវរងា និងរីករាយជាមួយអាហារដ៏សម្បូរបែប បង្កើតបានជាបរិយាកាសដ៏រស់រវើកធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាចំណុចលេចធ្លោនៃរដូវរងាហាប៊ីន។
នំប៉ាវ និងស្ករតាំងម៉ែគឺជាអាហារដែលមិនអាចខ្វះបាននៅក្នុងប្រទេសចិន ដោយសារវាជាអត្តសញ្ញាណបង្ហាញពីវប្បធម៌ធ្វើម្ហូបតែមួយគត់របស់ប្រជាជនហាប៊ីន។ ម្ហូបក្នុងស្រុកដូចជាប្រហិតត្រី និងសាច់អាំង ក៏ជាអាហារពិសេសមួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិផងដែរ។ ពួកគេមិនត្រឹមតែបានភ្លក់រសជាតិម្ហូបនៃភូមិភាគឦសានប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏មានអារម្មណ៍បដិសណ្ឋារកិច្ចរបស់ប្រជាជនក្នុងតំបន់ផងដែរ។

ក្នុងពិធីបុណ្យនេះ ក៏មានលក់សិប្បកម្មដូចជាកាបូប និងគ្រឿងតុបតែងធ្វើពីស្បែកត្រីទៀតផង ដែលទាំងនេះគឺជាផលិតផលបង្ហាញពីភាពច្នៃប្រឌិត និងសិល្បៈហត្ថកម្មដ៏ទំនើបរបស់ប្រជាជននៃទីក្រុងហាប៊ីន។ ភ្ញៀវទេសចរដែលចូលរួមព្រឹត្តិការណ៍នេះបានទទួលបទពិសោធន៍ថ្មីៗ និងប្លែកៗជាច្រើន ក៏ដូចជាយល់ច្បាស់ពីវប្បធម៌របស់ជនជាតិចិនផងដែរ។
បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍នេះហើយ ការតាំងពិព័រណ៍ចម្លាក់គោម និងទឹកកកក៏នឹងប្រព្រឹត្តទៅជាប់គ្នាចាប់ពីថ្ងៃទី ១០ ខែធ្នូ ដល់ខែមីនាឆ្នាំក្រោយផងដែរ ប្រសិនបើអាកាសធាតុអំណោយផល។ ចំណុចលេចធ្លោមួយទៀតគឺពិធីបុណ្យនៅឧទ្យាន Harbin Ice and Snow World ដែលបង្ហាញរូបចម្លាក់ ប្រាសាទទឹកកក ស្លាយទឹកកក កង់សាឡាងយក្ស ការសម្តែងពេលរាត្រី និងសកម្មភាពទឹកកកដ៏គួរឱ្យទាក់ទាញជាច្រើនទៀត ដែលនឹងចាប់ផ្តើមនៅដើមខែមករា ឆ្នាំ២០២៥៕



.png)



.png)





.png)
.png)








.png)






.png)




.png)

.png)





នេះក៏ជាឆ្នាំទី៣ផងដែរ ដែលក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានសហការជាមួយ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រ លើកទី១១ នៅខេត្តកំពត ក្រោមប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣.១៤.១៥ ខែធ្នូ ឆ្នាំ២០២៤នេះ។

.png)





