ភ្នំពេញ៖ កាលពីយប់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៨ នេះ លោកព្រឹទ្ធាចារ្យ អៀវ បណ្ណាកា សមាជិកព្រឹទ្ធសភា ដែលគេស្គាល់ច្បាស់ថា​ ជាអ្នកធ្លាប់​ផលិតភាព​យន្ត​ជា​ច្រើន​រឿង​ដែល​ជា​ស្នា​ព្រះ​ហ​ស្ថ​និ​ព​ន្ឋ​និង​ដឹកនាំ​រឿង​ដោយ​អតីត​ព្រះ​មហា​វីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ បានទទួលមរណៈភាព ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ ។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតរំលែកទុក្ខ ដែលមានអត្ថន័យដូចខាងក្រោម៖