ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ខឹងតាមស្រលាញ់នារីម្នាក់មិនបាន ពេលនាងមកពីផ្សារលក់ត្រីវិញដើម្បី​ដូរសំលៀកបំពាក់នៅក្នុងផ្ទះ ត្រូវជនសង្ស័យឡើងទៅចាប់ប៉ុនប៉ងរំលោភ តែត្រូវជនរងគ្រោះស្រែកផ្អើលឆោឡោ ទើបឱពុកក្មេងស្រី ចាប់បានប្រគល់ឱ្យសមត្ថកិច្ច កាលពីវេលាម៉ោង១​រសៀលថ្ងៃទី០៩ ខែ ធ្នូ ឆ្នាំ ២០១៧ នៅចំណុចផ្ទះគ្មានលេខផ្លូវបេតុងស្ថិតនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

ជនរងគ្រោះមានឈ្មោះ សន សុធារី ភេទ ស្រី អាយុ ១៦ឆ្នាំ ​មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុ បានប្រាប់សមត្ថកិច្ចពេលទៅដាក់ពាក្យបណ្ដឹងថា ​មុនកើតហេតុ ខ្លួនបានត្រឡប់មកពីផ្សារលក់ត្រីនៅច្បារអំពៅ គោលបំណងត្រឡប់មកផ្ទះវិញ មកដូរសំលៀកបំពាក់ ដោយមិនបានចាក់គន្លឹះទ្វារផ្ទះទេ ក៏បានដើរចូលបន្ទប់ដេករៀបចំដូរសំលៀកបំពាក់ ស្រាប់តែឭសូរសំឡេងបើកទ្វារផ្ទះហើយក៏ចេញពីបន្ទប់មើល ឃើញបុរសជនសង្ស័យដែលរស់នៅក្បែរផ្ទះគ្នា បម្រុងចូលចាប់រំលោភ ក៏ស្រែកឱ្យក្រុមគ្រួសារជួយ ទើប​ជនសង្ស័យបើកទ្វាររត់ចុះមកខាងក្រោមផ្ទះ ក៏ត្រូវឱពុក ក្របួចជាប់ រួចប្ដឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឱ្យមកយក ចាត់ការតាមផ្លូវច្បាប់ ។

​នគរបាលព្រហ្មទណ្ឌខណ្ឌបានប្រាប់ថា ជនសង្ស័យឈ្មោះ សួន សារ៉េត ភេទប្រុស អាយុ ២៦ឆ្នាំ ​មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ បានប្រាប់ថា មុនក្រុមគ្រួសារជនរងគ្រោះឃាត់ខ្លួន ជនសង្ស័យឃើញនារីរងគ្រោះជិះម៉ូតូមកពីផ្សារ បានឡើងទៅលើផ្ទះហើយឆ្លៀតឪកាស មិនមានក្រុមគ្រួសារនៅ ក៏បានដើរឡើងបើក
ទ្វារផ្ទះ ដោយមិនបានចាក់គន្លឹះទ្វារផ្ទះ ​។

ពេលបើកទ្វារបានហើយ ក៏ចាក់គន្លឹះទ្វាររៀបចំដើរទៅបន្ទប់នារីរងគ្រោះ តែត្រូវនារីរងគ្រោះដឹងមុន ក៏រត់ចេញមកវិញ ត្រូវបុរសជាឪពុកនារីនោះ ចាប់ជាប់ និងប្រគល់ឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ច្បារអំពៅទី២ ​សួរនាំទើបជនសង្ស័យឆ្លើយសារភាពថា ខ្លួនបានប្រព្រឹត្តពិតមែន ដោយខឹងតាមស្រលាញ់នារីរងគ្រោះមិនបាន និងសព្វថ្ងៃជនសង្ស័យប្រើប្រាស់សារធាតុញៀន បានរយៈពេល ១ឆ្នាំជាង តែមិនមានមុខរបរត្រឹមត្រូវទេ ។
​ក្រោយពីសាកសួរនាំ ក៏បានឃាត់បុរសជនសង្ស័យពីបទប៉ុនប៉ងរំលោភ សេពសន្ថវៈនារីអាយុ ១៦ឆ្នាំមិ នបានសម្រេច យោងតាមពាក្យបណ្ដឹង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕