ខេត្តកណ្ដាល៖ យុវម្នាក់បានកើតមានវិបត្តិចាក់ឫស ស្មុគស្មាញនៅក្នុងចិត្ត ក៏គិតខ្លីចងកសម្លាប់​ខ្លួន ហើយសាកសពត្រូុវគេប្រទះឃើញ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ​២០១៧ នៅក្នុងផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង។

មន្ត្រីនគរបាេលស្រុកកណ្ដាលស្ទឹង បានឲ្យដឹងថា យុវជនរងគ្រោះ ឈ្មោះ ទឹម លីហ៊ួ អាយុ២៤ឆ្នាំ មុខរបរជាកម្មកររោងចក្រ មានលំនៅក្នុងភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

បើតាមសម្ដីរបស់អ្នកភូមិ បានឲ្យដឹងថា ជនរងគ្រោះមានវិបត្តិនៅក្នុងគ្រួសារ ហើយគេក៏មិនសូវយក​រឿងរ៉ាវរបស់គេទៅប្រាប់អ្នកណាដែរ ដោយសុខចិត្តបៀមនូវសេចក្ដីទុក្ខទាំងនេះ នៅក្នុងចិត្តរបស់ខ្លួន​។ លុះមកដល់វេលាខាងលើ ស្រាប់តែគេប្រទះឃើញជនរងគ្រោះ​បានចងកធ្វើអត្តឃាត ក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងរាយការណ៍ទៅប្រាប់សមត្ថកិច្ច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ រួចហើយបញ្ជាក់ថា ជនរងគ្រោះពិតជាបានយកក្រមាចងកភ្ជាប់ទៅនឹងរតផ្ទះរបស់ខ្លួន បណ្ដាលឲ្យស្លាប់ប្រាកដមែន ហើយក៏ប្រគល់​សាកសពជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕