ខេត្តប៉ៃលិន៖ បុរសញៀនថ្នាំម្នាក់ បានចងកធ្វើអត្តឃាត ហើយសាកសពត្រូវគេប្រទះឃើញ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ និង១៥នាទីទៀបភ្លឺ ថ្ងៃទី១១ ខែធ្នូ នៅក្នុងខាងក្រោយផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

មន្រ្ដីនគរបាល បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សេត ដួង អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ​ ហើយជននេះមានប្រវត្តិជាអ្នកប្រើប្រាស់ថ្នាំញៀន។ បន្ទាប់ពីទទួលបាននូវព័ត៌មានពីករណីចងកធ្វើអត្តឃាតបែបនេះភ្លាម សមត្ថកិច្ចកីបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសព ដោយរកមិនឃើញមានស្លាកស្នាអ្វីជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនោះឡើង។ ដូច្នេះសមត្ថកិច្ចអាចសន្និដ្ឋានជាជំហានដំបូងថា អាចបណ្ដាលមកពីជនរងគ្រោះប្រើប្រាស់ថ្នាំញៀនហួសកម្រិត រហូតក្លាយជាអ្នកបែកថ្នាំ ទើបចងកធ្វើអត្តឃាតបែបនេះ។

ក្រោយពេលពិនិត្យ និងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានប្រគល់សាកសពរបស់ជនរងគ្រោះទៅឲ្យក្រុម​គ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕