ភ្នំពេញ៖ បុរស ៣នាក់ជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រៃវែង 1C-3756 ត្រូវរថយន្តមិនចាំម៉ាក បុកស្លាប់ម្នាក់ និងរបួសធ្ងន់ ២នាក់ ដែលករណីនេះ បានកេីតឡើងកាលវេម៉ោង២និង០០នាទីរសៀល ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវរោងចក្រ ថៃហ្គ័រ ស្ថិតនៅភូមិរបោះអង្គាញ់ សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅ ។

សពមានឈ្មោះ លី ចាន់ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅបន្ទប់ជួលសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានស្រុកកំណេីតនៅភូមិតាគោក ឃុំល្វាស្រុកព្រះស្ដេច ខេត្តព្រៃវែង ។

លោក ឯក សារ៉េន អធិការរងទទួលសណ្ដាប់ធ្នាប់ខណ្ឌបានប្រាប់ថា ដោយមានគ្រោះថ្នាក់ចរារចរណ៍រវាងរថយន្ត មិនស្គាល់ម៉ាក ជិះតាមផ្លូវរោងចក្រថៃហ្គ័រ ពីត្បូងទៅជេីង ហេីយកៀរម៉ូតូសង់កូរ៉េ ដែលជិះគ្នា ៣នាក់ ប្រុសទាំងអស់ បណ្ដាលដួលរបួសធ្ងន់ ២នាក់ និងស្លាប់នៅកន្លែងកេីតហេតុម្នាក់ ចំណែកជនរងគ្រោះ ត្រូវរថយន្តសង្គ្រោះឯកជនដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ។ ក្រោយកេីតហេតុ សមត្ថកិច្ចបានសាកសួរនាំ អ្នកដែលឃេីញហេតុការណ៍ ប៉ុន្តែមិនមានអ្នកណា ស្គាល់ម៉ាករថយន្តបង្ក រស្លាកលេខទេ ៕