ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ម្សិលមិញនេះ ជួបជាមួយនឹងលោក Phillip Wong នាយកប្រតិបត្តិក្រុមហ៊ុនអ៊ីដតខូ (ខេមបូឌា) នៅក្នុងទីស្ដីការក្រសួង ដោយលោកបានលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគឲ្យគិតគូរពីបញ្ហាបរិស្ថានជាកត្តាចម្បង។

លោក Phillip Wong នាយកប្រតិបត្តិក្រុមហ៊ុនអ៊ីដតខូ (ខេមបូឌា) បានបញ្ជាក់ជូនរដ្ឋវមន្រ្ដីថា ក្រុមហ៊ុនរបស់លោកកំពុងវិយោគ លើសេវាកម្មសាងសង់ និងជួលបង្គោលអង់តែនទូរស័ព្ទនៅកម្ពុជា។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនរបស់លោកបានកំពុងប្រតិបត្តិការងារ ចូលរួមកិច្ចគាំពារបរិស្ថាន តាមរយៈការដំឡើង និងប្រើប្រាសថាមពលពន្លឺព្រះអាទិត្យ។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីក៏បានលើកកម្ពស់ និងសម្ដែងនូវការលើកទឹកចិត្ត ចំពោះក្រុមហ៊ុនវិនិយោគណា ដែលគិតគូរខ្ពស់ ពីនិរន្តរភាពទីក្រុង ដើម្បីចូលរួមកិច្ចគាំពារបរិស្ថាន។ លោក សាយ សំអាល់ បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំគោលនយោបាយ និងយុទ្ធសាស្រ្តសំខាន់ៗ ដើម្បីលើកកម្ពស់ការអភិវឌ្ឍដោយចីរភាព សំដៅធានាបាននូវតុល្យភាពរវាងសេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌ នៅកម្ពុជា។

សូមបញ្ជាក់ថា ក្នុងជំនួបនេះ លោក Phillip Wong បានប្រគល់ជូនលោករដ្ឋមន្រ្តី នូវអំពូលភ្លើងប្រើពន្លឺព្រះអាទិត្យចំនួន២០០គ្រឿង ដើម្បីចូលរួមចំណែកដល់ការការពារ និងអភិរក្សធនធានធម្មជាតិ៕