ទំព័រហ្វេសប៊ូកមួយ ឈ្មោះ Testchips បានបង្ហោះវីដេអូឃ្លីបមួយ ហើយរហូតមកដល់ពេលនេះ គេនៅមិនអាចសន្និដ្ឋានបានថា តើនេះជាការសម្តែង ឬជាការពិតនោះឡើយ ពីព្រោះបើតាម កាម៉េរ៉ាសុវត្ថិភាព បានថតជាប់រូបបុរសម្នាក់ ពេលកំពុងដេកសុខៗ ស្រាប់តែមមើក្រោកឡើងអង្គុយ ហើយចាក់ក្បាច់រាំយ៉ាងឡូយ សូម្បីតែសត្វឆ្មារបស់គាត់ ដែលឡើងមកអង្គុយក្បែរគាត់នោះ ក៏ឆ្ងល់និងសកម្មភាព របស់ម្ចាស់ខ្លួនផងដែរ ។ ពេលដែលរាំចាក់ក្បាច់រួចហើយ បុរសម្នាក់នោះ បានដេកទៅវិញធ្វើព្រងើយ៕