ប្រធានាធិបតី​អាមេរិក​ លោក​ ដូណាល់​ ត្រាំ លើក​ឡើង​ថា ការ​ដាក់​សម្ពាធ​ទៅ​លើ​ប្រទេស​កាតា ដែល​បាន​ធ្វើ​សកម្មភាព ​គាំទ្រ​អំពើ​ភេរវកម្ម​នៅ​ក្នុង​តំបន់​ គឺ​ជា​ការ​សម​គួរ​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ ​របស់​សារព័ត៌មាន BBC នៅ​ថ្ងៃ​ទី​០៧ ខែ​មិថុនា​ ឆ្នាំ​២០១៧។​

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង រីយ៉ាដ ​ប្រទេស​ អារ៉ាប៊ីសាអ៊ូឌីត ​រដ្ឋាភិបាល​អាមេរិក​និយាយ​ថា ការ​ដាក់​ទណ្ឌកម្ម​លើ​កាតា​ គឺ​ជា​ទង្វើ​មួយ​ ដែល​អាច​បញ្ចប់​សកម្មភាព ​វាយប្រហារ​ភេរវកម្ម​។ លោក​បន្ថែម​ថា​ នៅ​មាន​អ៊ីរ៉ាក់​មួយ​ទៀត​ ដែល​កំពុង​បង្ក​ឲ្យ​មាន​អស្ថិរភាព ​នៅ​តំបន់​មជ្ឈិមបូព៌ា ដោយ​បាន​ជុំ​រុញ​ឲ្យ​ ប្រទេស​កាន់​សាសនា​មូស្លីម​ទាំងឡាយ ​ឲ្យ​ដឹក​នាំការ​វាយប្រហារ​ លោក​ថា “អុីរ៉ង់សម​នឹង​ទទួល ​ការ​ព្រមាន​ដូច​កាតា​”។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាតា ​ត្រូវ​បាន​អារ៉ាប៊ីសាអ៊ូឌីត​ ប៉ារ៉ែន អារ៉ាប់រួម ​យេម៉ែន​ និង​លីប៊ី បាន​សម្រេច​កាត់​ផ្ដាច់​ការទូត​ ចរាចរណ៍​ផ្លូវទឹក​ និង​ថែម​ទាំង​ បណ្ដេញ​ប្រជាជន​កាតា ​ទាំង​អស់​ចេញ​ពី​ប្រទេស​របស់​ពួកគេ​ទៀត​ផង។ ទន្ទឹម​គ្នា​នេះ​ រដ្ឋមន្ត្រី​ការ​បរទេស​កាតា​ ក៏​បាន​ឆ្លើយតប​វិញ​ផង​ដែរ​ថា​ ពុំ​មាន​ភស្តុតាង​ច្បាស់លាស់​ណាមួយ​ ដែល​បញ្ជាក់​ថា​ ខ្លួន​គាំទ្រ​ក្រុម​សកម្ម​ ប្រយុទ្ធ​រដ្ឋ​ឥស្លាម​ឡើយ៕

ផ្តល់សិទ្ធដោយ៖ kqube.net