ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានគេដឹងថា ជានិស្សិតច្បាប់ស្រវឹងធ្លាក់ភ្នែកបើករថយន្ត​បោះពួយយ៉ាងលឿន រេចង្កូតទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់ ៣កង់ធ្វើឲ្យរថយន្តកៀបជាប់ របាំងថ្មពុះចែកផ្លូវទៅមុខមិនរួច ​ដែលហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង១១​យប់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ ​តាមបណ្តោយផ្លូវ៥៩៨ ខាងមុខ
បណ្ណាល័យសម្តេច ហ៊ុន សែន ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

រថយន្តបង្កម៉ាកតូយ៉ូតា កូរ៉ូឡាអេះ(s) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U-2009 ​បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ គ្រាន់តែដឹងថាជានិស្សិតច្បាប់ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងបើកបរដោយបុរសម្នាក់​ ធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ ក្នុងល្បឿនបោះ​ពួយយ៉ាងលឿនទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ រថយន្តស្រាប់តែរេចង្កូតទៅខាងឆ្វេងទៅបុកនិងក្បាលនាគ ពុះចែកទ្រូងផ្លូវបណ្តាលឱ្យបាក់អស់បីកង់ ហើយ​រថយន្តបើកទៅកៀបជាប់នឹងរបាំងថ្ម ពុះចែកផ្លូវខូចខាតមួយកំណាត់ខាងមុខ​ ទៅមុខ​លែងរួច ​ តែសំណាងល្អដែលមិនបង្កអោយមានអ្នករងរបួស ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងយករថយន្ត និងអ្នកបើកបរទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕​
សហការី KBN-LIVE.com