ខេត្តកំពង់ធំ៖ កាលពីព្រឹក ថ្ងៃ៦ មិថុនា ២០១៧ នេះមានហេតុការណ៍ ដ៏គួរឲ្យហួសចិត្តមួយ ដោយនារីម្នាក់ ជាស្ត្រីមេមាយកូន៣នាក់ បានចង.កសម្លាប់ខ្លួន ដោយសារតែតូចចិត្ត ជាមួយគូរស្នេហ៍ដែលមិនបានមកសែនព្រេន រៀបការជាមួយនាង ដោយបន្សល់ទុក កូនកំព្រា៣នាក់រស់គ្មានទីពឹង ។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងភូមិរនាម ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

បើតាមសំដីនគរបាល បានប្រាប់អ្នកយកព័ត៌មានថា ស្ត្រីរងគ្រោះឈ្មោះ គឹម អាង អាយុ២៩ឆ្នាំ ចំណែកបុរសជាគូរស្នេហ៍ឈ្មោះ ញ៉ក់ គ្រី ហើយស្ត្រីរងគ្រោះ និងឈ្មោះ ញ៉ក់ គ្រីនេះ លួចស្រលាញ់គ្នាជាយូរមកហើយ ប៉ុន្តែបងប្អូនខាងស្រី មិនបានដឹងរឿងនេះឡើយ ។ ក្រោយពេលសាច់ញាតិ បងប្អូនខាងស្រី បានដឹងរឿងស្នេហា របស់គេទាំង២នាក់ហើយ ក៏បានធ្វើការ ស្តីបន្ទោសឲ្យនារីរងគ្រោះយ៉ាងច្រើន។

ដោយហេតុតែសាច់ញាតិ នាំគ្នាស្តីបន្ទោសឲ្យនាង នារីរងគ្រោះក៏បានហៅបុរសជាគូរស្នេហ៍ មកសែនព្រេនដើម្បីបំពេញមុខមាត់ ដល់សាច់ញាតិ តែខាងប្រុសមិនព្រមមកនោះឡើយ ទើបធ្វើឲ្យនាងខ្មាស់គេយ៉ាងខ្លាំង ក៏សម្រេចចិត្តបញ្ចប់ជីវិត ដោយការចង.ក សម្លាប់ខ្លួនតែម្តង ។

ក្រោយពេលពិនិត្យសាកសពរួច ប៉ូលិសជំនាញបានប្រគល់សព ឲ្យទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី ៕