ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ជប៉ុន បានត្រួតត្រាកម្ពុជារយៈពេល៤ឆ្នាំ ចន្លោះពីឆ្នាំ១៩៤១ ដល់ឆ្នាំ១៩៤៥។.png)
នៅខែសីហា ឆ្នាំ១៩៤១ វត្តមានកងទ័ពជប៉ុនបានចូលមករដ្ឋដែនអាណាព្យាបាលបារាំងនៅកម្ពុជា ហើយបានបង្កើតយោធភូមិដែលមានចំនួនកងទ័ព ៨ ០០០ នាក់។.png)
ចក្រភពជប៉ុន បានគាបសង្កត់ ឱ្យអាណានិគមបារាំងកាត់ទឹកដីខេត្តបាត់ដំបង និងខេត្តសៀមរាប ឱ្យទៅប្រទេសថៃ (សៀម) តាមរយៈសន្ធិសញ្ញាទីក្រុងតូក្យូ។
ថៃបានវាយលុកចូលដែនដីឥណ្ឌូចិនរបស់បារាំង ដោយអាងមានជប៉ុននៅពីក្រោយខ្នង។.png)
ជប៉ុនបានធ្វើអន្តរាគមន៍ និងបង្ខំឱ្យបារាំងប្រគល់ខេត្តទាំងនោះទៅឱ្យថៃ ដើម្បីឱ្យថៃអនុញ្ញាតឱ្យកងទ័ពជប៉ុនឆ្លងកាត់ទឹកដី។.png)
ក្រោយជប៉ុនចាញ់សង្គ្រាម ក្នុងខែសីហាឆ្នាំ ១៩៤៥ បារាំងបានទាមទារទឹកដីនោះវិញ តាមរយៈកិច្ចព្រមព្រៀងទីក្រុងវ៉ាស៊ីនតោន ចុះថ្ងៃទី ១៧ វិច្ឆិកា ឆ្នាំ ១៩៤៦ ថៃបានប្រគល់ខេត្តខ្មែរទាំងនោះមកឱ្យកម្ពុជាវិញ៕










