Home ព័ត៌មានអន្តរជាតិ ស្ថានការណ៍កាន់តែក្តៅ! ចិនបា.ញ់សាកល្បងមីស៊ីលល្បឿនលឿនចូលសមុទ្រប៉ាស៊ីហ្វិកធ្វើឱ្យប្រទេសជិតខាងបារម្ភខ្លាំង

ស្ថានការណ៍កាន់តែក្តៅ! ចិនបា.ញ់សាកល្បងមីស៊ីលល្បឿនលឿនចូលសមុទ្រប៉ាស៊ីហ្វិកធ្វើឱ្យប្រទេសជិតខាងបារម្ភខ្លាំង

92
0

ស្ថានការណ៍នៅតំបន់ប៉ាស៊ីហ្វិកឡើងកម្តៅដល់កំពូលភ្លាមៗ! កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ កងទ័ពជើងទឹកចិនបានធ្វើឱ្យពិភពលោកទាំងមូលបើកភ្នែកធំៗ បន្ទាប់ពីបញ្ជាឱ្យនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ បា.ញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ (ICBM) ធ្លាក់ចូលចំកណ្តាលដែនទឹកអន្តរជាតិនៃមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង។ ទោះបីជារដ្ឋាភិបាលក្រុងប៉េកាំង អះអាងថា ជាការហ្វឹកហ្វឺនប្រចាំឆ្នាំធម្មតា ប៉ុន្តែការបា.ញ់កំទេ.ចផ្ទៃមេឃនេះ បានបង្កើតជាសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រទេសជិតខាង ដូចជា អូស្ត្រាលី នូវែលសេឡង់ និងជប៉ុន អង្គុយមិនសុខ ដេកមិនលក់ ព្រោះបារម្ភពីសន្តិសុខជាតិរៀងៗខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoEV7ZwZQjbY1ujwo9RN_AXhRYoWI1SK58eVxWk2bSFMz8X4NsQ0IF_7npvkJXB525FpalO_g63ohpourZyBxhdzuopSG1CcI9Vc3AvUFr6n1K3rxnYkUh7AHBFK0UG9yZIuuz1_9n3CCS9Wvyb3Q5pldjJOs7iystWfshmBwQPrs1BCKmmNe9qQc3HlQ/s1200/photo_2026-07-07_13-59-39.jpg
បន្ទាប់ពីបា.ញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ (ICBM) ផ្ទុកក្បាលគ្រាប់សិប្បនិម្មិតចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ឆ្ពោះទៅកាន់ដែនទឹកអន្តរជាតិនៃមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូងរួចហើយ កងទ័ពជើងទឹកចិនបញ្ជាក់ថា នេះជាការហ្វឹកហ្វឺនប្រចាំឆ្នាំធម្មតាស្របតាមច្បាប់អន្តរជាតិ និងគ្មានបំណងបំពាន ឬបា.ញ់តម្រង់ទៅរកប្រទេសណាមួយឡើយ។

ការបា.ញ់សាកល្បងនេះបានធ្វើឱ្យបណ្តាប្រទេសជិតខាងបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង ដូចជា៖ រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោកស្រី Penny Wong រិះគន់ថា សកម្មភាពនេះ គឺជាទង្វើបង្កសន្តិសុខ។ បើទោះជាចិនបានជូនដំណឹងមុន ២ម៉ោងក៏ដោយ ក៏អូស្ត្រាលីយល់ថា វាប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZwnWh3HrN4v739A5ZyLUNpl9pquEz6r2AfDX4RSEpH9PE78_7iY7i9KXTeQz4AX6EwUsAqyoUfGL_XuFP9d9DTCxWfyL76XQZeKw6qrr26IQXqjpntGjPZJDKW3Fqt7FkkiZ70m1_RfRm301yiI0bgYd9kSHBw49gL0sZQ67xcY9y5fjk1qSfxzlWczg/s928/photo_2026-07-07_13-59-38.jpg

ដូចគ្នានេះ រដ្ឋមន្ត្រីក្រសួងការបរទេសនូវែលសេឡង់ លោក Winston Peters បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ដោយលើកឡើងថា តំបន់ប៉ាស៊ីហ្វិកជាមហាសមុទ្រសន្តិភាព ហើយការសាកល្បងមីស៊ីលនេះនឹងបង្កអសន្តិសុខក្នុងតំបន់ ដោយចិនជូនដំណឹងជាមុនមិនប៉ុន្មានម៉ោងប៉ុណ្ណោះ ក៏បាញ់តែម្តង។ នូវែលសេឡង់ និងបណ្តាប្រទេសក្នុងតំបន់ មិនចង់ឱ្យចិនប្រើប្រាស់មហាសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូង ធ្វើជាកន្លែងសាកល្បងមីស៊ីលទេ។

ចំណែករដ្ឋាភិបាលជប៉ុន ក៏បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងដែរ ចំពោះការកើនឡើងនៃសកម្មភាពយោធារបស់ចិនក្នុងតំបន់ បើទោះជាជប៉ុនទទួលបានការជូនដំណឹងជាមុនក៏ដោយ ហើយជប៉ុនអំពាវនាវឱ្យចិនពិនិត្យមើលនូវសកម្មភាពរបស់ខ្លួនឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqCCK9VtdXMc7_74s5eIp8Ui07cKZ9Y1GLGbuYFLLcj2joIdTic_WUqIRpT8_f_7n3eGMppmcGHZRDtXis2NJiSHh0jn4qym9VYjGqNy2OUD98pNvFJs5tNV8m64jxszml7pDI16oZvcWFfQymW9KAd-tUZ3xfwvVgMmYAon9rnWbZRIkQhTtXc1x3MaI/s1200/photo_2026-07-07_13-59-38%20(3).jpg

សូមបញ្ជាក់ថា នេះជាការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយចូលមហាសមុទ្រប៉ាស៊ីហ្វិក ជាលើកទី២ ក្នុងរយៈពេល ២ឆ្នាំចុងក្រោយ បន្ទាប់ពីចិនបានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប (ICBM) ម្តងរួចមកហើយកាលពីខែកញ្ញា ឆ្នាំ២០២៤។ អ្នកវិភាគយល់ឃើញថា ចិនកំពុងតែពន្លឿនសមត្ថភាពកងទ័ពជើងទឹក និងនាវាមុជទឹករបស់ខ្លួនយ៉ាងឆាប់រហ័ស៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtZfE5aGW2u34MnfZ13FnCXAXwGH6QVxfmOUGb1B3biNo4Ad8GjmV9Do5OwWceaVVpa_gXOEAVPOz-QTecUskYRA-iEU83Kk0p7yjwqdjzNDWAOH4whQnCtYN8tEbLyFZ71a-mkTndsCLrwW96lnC0H8IzV70HBnAv6mUxrUgNfcbklrpl70GLqwk1vbg/s1280/photo_2026-07-07_13-59-38%20(2).jpg