Home ព័ត៌មានអន្តរជាតិ ជំនួបការទូតក្តៅគគុក! លោក Trump ត្រៀមចរចាផ្ទាល់ជាមួយមេដឹកនាំអ៊ុយក្រែននៅទឹកដីតួកគី ដើម្បីបើកផ្លូវបញ្ចប់សង្គ្រា.ម

ជំនួបការទូតក្តៅគគុក! លោក Trump ត្រៀមចរចាផ្ទាល់ជាមួយមេដឹកនាំអ៊ុយក្រែននៅទឹកដីតួកគី ដើម្បីបើកផ្លូវបញ្ចប់សង្គ្រា.ម

75
0

អង់ការ៉ា៖ ជំនួបក្រៅផ្លូវការដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ នៅលើទឹកដីប្រទេសតួកគី ក្នុងឱកាសកិច្ចប្រជុំកំពូល NATO កំពុងធ្វើឱ្យមហាអំណាចទូទាំងពិភពលោកតាមដានយ៉ាងអន្ទះសារ។ នេះមិនមែនគ្រាន់តែជាកិច្ចពិភាក្សាធម្មតានោះទេ ប៉ុន្តែជាការចរចាជាយុទ្ធសាស្ត្រចុងក្រោយ ដើម្បីស្វែងរកវិធីបញ្ចប់សង្គ្រា.មបង្ហូរឈា.មដ៏រ៉ាំរ៉ៃរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់សន្តិសុខពិភពលោកទាំងមូល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQxD_liymY_qpmnJYay4o1GA_KioShftzFZ1yDGa6LITGik-oHhJmZRyAWFbJpsV0Cc_qIYZQxOji-M7fiKgRLQ-qKl3xaUPce6Q01BGYMJO25mTjHElSAYOBHCa90DHVdSB3H2LdW9QMphTIhsxUkEicqro_3krsGNoqgwDBX_R7W2hMZZI_sdERwl74/s1280/photo_2026-07-06_10-25-31.jpg
លោកប្រធានាធិបតី Trump នឹងចាកចេញពីទីក្រុងវ៉ាស៊ីនតោន នាល្ងាចថ្ងៃទី៦ ខែកក្កដានេះ ហើយនឹងធ្វើដំណើរទៅដល់ទីក្រុងអង់ការ៉ា ប្រទេសតួកគី នាថ្ងៃទី៧ ខែកក្កដា ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ប្រចាំឆ្នាំ២០២៦ (NATO Summit 2026)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMapr20Ra9luZgYM0UBOfVYfuTK72wYMi1GRcNr_PSiTObF2buf3iai3XQtJUZKdugzmfJj-YrHsOoaqaelQ4c8Pt7FNTtm7T60RtfDEFoJbpKyKiIEhzUSXwsZHswvgiEb3DnXRHIo3HjwP0VJFjrVd7x7kndAkI6CUasVVHR4ydKwwOPDZBWV-bAXKQ/s600/photo_2026-07-06_10-25-33.jpg

យោងតាមកម្មវិធីដែលបានគ្រោងទុក នៅថ្ងៃទី៧ ខែកក្កដា លោក Trump នឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ជាមុនសិន មុននឹងបន្តទៅជួបពិភាក្សាផ្ទាល់ជាមួយលោក Volodymyr Zelenskyy នៅថ្ងៃទី៨ ខែកក្កដា នៅក្រៅកិច្ចប្រជុំកំពូលនេះ។
ប្រភពពីមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកបានបង្ហើបឱ្យដឹងថា លោក Trump មានបំណងចង់ពន្លឿនការស្វែងរកដំណោះស្រាយ និងបញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរឱ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcTonJmcisvUScMaNnCf3pGi7r31iyc75-n3iCKYjmrXvIUbCanzfsBQDavdWiFi5A2oWmKDfZlJEI2HrKjGt1gZu-RmWUs_lGQIrudFo4XPwFtZy206_BC1zMGN2BUQyRJkycB16yORBRjevmA8wHvr061TfA06yr4CMxv7BvQgJBOb-hZSnw6BImQXk/s678/photo_2026-07-06_10-25-34%20(2).jpg
ការរុញច្រានរបៀបវារៈនេះធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សាបញ្ចប់សង្គ្រាមត្រូវបានគាំងបិទផ្លូវទាំងស្រុងអស់រយៈពេល ២ ទៅ ៣ខែកន្លងមក ដោយសារសហរដ្ឋអាមេរិកបានបង្វែរការយកចិត្តទុកដាក់ទៅលើវិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។ ក្រៅពីបញ្ហាអ៊ុយក្រែន លោក Trump ក៏នឹងឆ្លៀតឱកាសក្នុងកិច្ចប្រជុំកំពូលនេះ ដើម្បីជំរុញឱ្យបណ្តាប្រទេសជាសម្ព័ន្ធមិត្ត NATO បង្កើនកញ្ចប់ថវិកាចំណាយលើវិស័យការពារជាតិរបស់ពួកគេផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghvmDbucQCZK8UZE0DamLyQAB_oO5fUxVHwwbnZwt8IJHWS-YDcthgJDJUel7PrjMpDSbPQ51b9dV7Wlkvz5ybYhyM4PN5LKToB-opfQ8KhZ0IJLsC1TQH3NGTOgM4mMs3C3FT_FNt7YzW12_D47sCofGbUuZnistX-UD0yT4wxCM3TFZN8BHSwn7K7V0/s678/photo_2026-07-06_10-25-34.jpg
គួររំឭកដែរថា កាលពីថ្ងៃទី៤ ខែកក្កដា ដែលជាថ្ងៃបុណ្យឯករាជ្យជាតិសហរដ្ឋអាមេរិក ទាំងលោក Zelenskyy និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin សុទ្ធតែបានទូរស័ព្ទទៅជជែកជាមួយលោក Trump ក្នុងពេលវេលាផ្សេងគ្នា។ ក្រោយការពិភាក្សានោះ លោក Zelenskyy បានបង្ហាញការរំពឹងទុកខ្ពស់នៅលើបណ្តាញសង្គម X ថា សង្គ្រាមនេះនឹងអាចឈានទៅរកការបញ្ចប់យ៉ាងពិតប្រាកដ ដោយផ្អែកលើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMU2BtvlWH6QKDkpqte7oteVrtx2ub4Sx7ewMaLi2UiCNJ23aUFrwNaYFANlykgRqFhfbC2vjn0OWdbT-S4qQtIl6hXfo9-SU-MBkupfT5o8o5UuX2MgoBUBKOH7s3Fsj-Rtk_KRhavnCqX7_Eiv727DL5IElbUBXNQVY72XS_6hu2JAzs0hSzOOB6RPo/s886/photo_2026-07-07_08-31-07.jpg
ដោយឡែក នៅក្នុងការសន្ទនាតាមទូរស័ព្ទប្រមាណ ៩០នាទី រវាងលោក Trump ជាមួយលោក Putin ប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់យ៉ាងច្បាស់ពីគោលជំហររឹងមាំរបស់ខ្លួននៅលើសមរភូមិ ខណៈលោក Trump នៅតែបន្តអះអាងពីការត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាអ្នកសម្របសម្រួល បង្កើតឱ្យមានការឈប់បាញ់គ្នារវាងអ៊ុយក្រែន និងរុស្ស៊ី នាពេលឆាប់ៗខាងមុខនេះ៕