Home ព័ត៌មានអន្តរជាតិ ផ្ទុះអាស្រូវពុករលួ.យដ៏ធំនៅថៃ! សូកប៉ាន់ប្រាក់រាប់ម៉ឺនដុល្លារដើម្បីដូរយកប្រាក់ខែតែ ៤៥០ ដុល្លារ!

ផ្ទុះអាស្រូវពុករលួ.យដ៏ធំនៅថៃ! សូកប៉ាន់ប្រាក់រាប់ម៉ឺនដុល្លារដើម្បីដូរយកប្រាក់ខែតែ ៤៥០ ដុល្លារ!

81
0

មហាជនថៃបានរិះគ.ន់ចំៗនៅលើបណ្តាញសង្គមដោយលើកឡើងថា «ខំរៀនសឹងស្លាប់ បែរជាចាញ់អ្នកមានលុយសូក!» វាបានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើបណ្តាញសង្គមថៃបច្ចុប្បន្ន។ ការរិះគ.ន់យ៉ាងចាស់ដៃពីសំណាក់មហាជនថៃនេះ បានកើតមានឡើងទៅលើប្រព័ន្ធរដ្ឋបាលរដ្ឋ បន្ទាប់ពីការបែកធ្លាយពីអំពើពុករលួ.យដ៏ធំមួយ ជុំវិញការទិញតំណែងក្របខ័ណ្ឌមន្ត្រីរាជការថ្នាក់មូលដ្ឋាន។

រឿងរ៉ាវអាស្រូវដ៏ធំមួយនេះបានធ្វើឱ្យលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ចេញបទបញ្ជាក្តៅភ្លាមៗទៅកាន់ក្រសួងមហាផ្ទៃ ឱ្យលុបចោលលទ្ធផលប្រឡងមន្ត្រីថ្នាក់មូលដ្ឋានរាប់ពាន់នាក់ជាបន្ទាន់ បើទោះបីជាលទ្ធផលត្រូវបានប្រកាសជាផ្លូវការហើយក៏ដោយ។
លោក Anutin បានសង្កត់ធ្ងន់ថា ការសូកប៉ាន់នេះជាទង្វើខុសច្បាប់ទាំងស្រុង ដូច្នេះ លទ្ធផលត្រូវតែចាត់ទុកជាមោឃៈ ហើយអ្នកពាក់ព័ន្ធទាំងអស់ត្រូវប្រឈមមុខតាមផ្លូវច្បាប់។

កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ នេះ
គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) បានសហការជាមួយសមត្ថកិច្ចថៃ ឆ្មក់ចូលឆែកឆេរទីតាំងមួយកន្លែងនៅស្រុកបាងយៃ ខេត្តណុនថាក់បុរី។ ក្នុងប្រតិបត្តិការនោះ មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធចំនួន ១០នាក់ ត្រូវបានឃាត់ខ្លួន ព្រមទាំងរឹបអូសកុំព្យូទ័រ ១៨គ្រឿង និងសន្លឹកចម្លើយប្រមាណ ៣,០០០សន្លឹក ដែលក្នុងនោះមាន ២,០០០សន្លឹក ត្រូវបានលួចកែប្រែពិន្ទុរួចរាល់តាមប្រព័ន្ធកុំព្យូទ័រ។ ក្រុមពុករលួយទាំងនេះ បានទាមទារប្រាក់សូកប៉ាន់ពីបេក្ខជនម្នាក់ៗ ចាប់ពី ១ម៉ឺន ទៅជាង ២ម៉ឺនដុល្លារ ជាថ្នូរនឹងការជាប់ឈ្មោះធ្វើជាមន្ត្រីរាជការ ដែលទទួលបានប្រាក់ខែដំបូងត្រឹមតែ ៤៥០ដុល្លារប៉ុណ្ណោះ។

យោងតាមការលើកឡើងរបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACT) មូលហេតុដែលបេក្ខជនសុខចិត្តចំណាយប្រាក់រាប់ម៉ឺនដុល្លារសម្រាប់ប្រាក់ខែបន្តិចបន្តួចនេះ គឺដោយសារតែការងារជាមន្ត្រីរាជការមានភាពស្ថិតស្ថេរ មិនងាយត្រូវបានបញ្ឈប់ មានប្រាក់ចូលនិវត្តន៍នៅពេលចាស់ជរា និងទទួលបានប្រាក់ធានារ៉ាប់រងសុខភាពខ្ពស់សម្រាប់ខ្លួនឯង និងក្រុមគ្រួសារ។

សូមរំឭកថា ការប្រឡងដ៏ចម្រូងចម្រាសនេះ ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០២៥ ដើម្បីជ្រើសរើសមន្ត្រីរាជការជាង ៦,០០០កន្លែង នៅទូទាំងប្រទេស។ ករណីនេះបានបែកធ្លាយ បន្ទាប់ពីបេក្ខជនប្រឡងធ្លាក់មួយចំនួនបានដាក់ពាក្យប្តឹងតវ៉ា ដោយសារពួកគេមិនអាចចូលមើលលទ្ធផលពិន្ទុរបស់ខ្លួនបាន រហូតឈានដល់ការស៊ើបអង្កេត និងវែកមុខក្រុមកែពិន្ទុខុសច្បាប់ទាំងនេះតែម្តង៕