Home ព័ត៌មានជាតិ មេពន្ធនាគារព្រៃស បន្លុយសម្ដីចុកៗទៅកាន់ស្នងការរងបន្ទាយមានជ័យ និងកូនប្រុស ស៊ីវ ជ័យសិដ្ឋ

មេពន្ធនាគារព្រៃស បន្លុយសម្ដីចុកៗទៅកាន់ស្នងការរងបន្ទាយមានជ័យ និងកូនប្រុស ស៊ីវ ជ័យសិដ្ឋ

89
0

ពាក្យសាមញ្ញសាបៗតែល្មមចុ.កចាប់ដល់ជាតិក្រោយ! ប្រធានពន្ធនាគាព្រៃស ឯកឧត្តម នុត សាវនា បានបង្ហោះសារជាមួយពាក្យសម្ដីខ្លាំងៗទៅកាន់លោក ស៊ី សុជាតិ ស្នងការរងខេត្តបន្ទាយមានជ័យ ថាមិនចេះស្ដីប្រដៅកូន និងបានផ្ដាំផ្ញើទៅកាន់កូនឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ហើយរត់គេចខ្លួននោះ ឲ្យចូលជួបលោកនៅក្នុងគុ.កព្រៃស ដើម្បីឲ្យលោកធ្វើការអប់រំជំនួសវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPeoMS-0iih-xhWwAuL_K-hus-eEyoIRaMfeCZIDUimKLG5_5A4U6dgLPnyqt9lRmRQMTybkFAfUsycPJhwwIbRdN8Pdg5ZD24fJFiggDdBBMo5Lc5b7X9gg1_0mAkRSwnnPQwU4WBtMFILY98sLxHxTbvWNxVHynXK4k_WasZ_BLSnIIYi4M8dUYXokx3/s1280/photo_2026-04-01_09-13-51.jpg
យោងតាមសំណេរដែលបានបង្ហោះ នាយប់ថ្ងៃអង្គារ ទី៣១ ខែមីនា ឯកឧត្តម នុត សាវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ នៃអគ្គនាយកដ្ឋានពន្ធនាគារ ដែលជ្រកក្រោមក្រសួងមហាផ្ទៃតែមួយ ជាមួយលោកផ្កាយ១ ស៊ីវ សុជាតិ ឪពុករបស់យុវជន ស៊ីវ ជ័យសិដ្ឋ បានចេញសារបែបឌឺបញ្ឈឺចិត្តទៅកាន់ឪពុកកូនទាំងពីរនាក់ថា «បើឪពុកក្មួយឯងមិនចេះប្រដៅក្មួយឯង ក្មួយឯងចូលខ្លួនមក ចាំពូជួយអប់រំជំនួស»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMQ9VH0YK7vjdycx5AoEsjZG2D_mkoP6ixdHT0-w6EoIlqNi883inDxKPCl4hbqZCXE3B269FAfq5n2IvLrPIMQudwQm2dlyITGxoHXFr7EuTUVAm4bd7Bf9GGZy5wbpvS69fIKz8bUlrmFP1GzvG-P2HsL_hUm59UMRn0MoKBgKD_cNjotWHcWpIOcQEu/s1280/photo_2026-04-01_09-13-50%20(2).jpg
ការបង្ហោះសារនេះធ្វើឡើង ក្រោយពេលដែលលោក ស៊ីវ សុជាតិ បានចូលទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង់ដោយបញ្ជាក់ថា កូនប្រុសរបស់ខ្លួនឈ្មោះ ស៊ីវ ជ័យសិដ្ឋ ជាម្ចាស់រថយន្តដែលបុ.កមនុស្សស្លា.ប់៦នាក់ ពេលនេះកំពុងបាត់ខ្លួនទៅណាក៏មិនដឹង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlr57sVj4LAt9yZoMv7s4rXd_HlK5Z9FvM2YbyNkxOotrcG3HSXvXJiWdB5kAGA_NwIPMxl6_-2wz5FfK35qvTzXBIu8hPS6LH7t2PDJpv6BaqVKiGCa-whFBwVQXatbR6tijmSAgltXzhG92IwMf8Ge_ad9qRO2F8FewjhaTxdUnhm6v5EWsvKKFT-6g6/s855/photo_2026-04-01_09-13-50%20(3).jpg

ទោះជាយ៉ាងណា បើតាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបង្ហាញការសន្និដ្ឋានថា បុគ្គលឈ្មោះ ស៊ីវ ជ័យសិដ្ឋ អាយុ ២០ឆ្នាំ ដែលត្រូវជាកូនរបស់លោកស្នងការរងខេត្តបន្ទាយមានជ័យ ពិតជាអ្នកបើករថយន្តបុកម៉ូតូបណ្តាលឱ្យស្លាប់មនុស្ស៦នាក់ រួមទាំងកូនក្នុងផ្ទៃអាយុ៣ខែ។ ការសន្និដ្ឋាននេះធ្វើឡើង បន្ទាប់ពីប្រមូលភស្តុតាងពីកាមេរ៉ាសុវត្ថិភាព និងប្រភពនានា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPtLldag9eBzc06VkIM14x4Z2cqogmGrov_-ftiTZumLtDTWJ8S3xP0iLHBbpCZdrzzdQ2si1lBlmJYS4iO6E4mAScvyX5EKq-dI03KIOD_NFHz3R9tzBboD0Vy0ZoaIkm6vWd6-gwbhyFgTsS-uHGrTUa8OZeC9wX6wqKUnAtHsdruSCPNAlUhmV06f8k/s1280/photo_2026-04-01_09-13-50.jpg
គួរជម្រាបថា គិតមកត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នេះ ជនសង្ស័យខាងលើមិនទាន់ចូលខ្លួនមកបំភ្លឺ និងទទួលខុសត្រូវចំពោះមុខច្បាប់នៅឡើយទេ ខណៈឈ្មោះរបស់គេ ត្រូវបានក្រសួងមហាផ្ទៃដាក់ក្នុងបញ្ជីខ្មៅ ហាមមិនឱ្យគេចខ្លួនចេញទៅក្រៅប្រទេសជាដាច់ខាត៕