Home ព័ត៌មានអន្តរជាតិ កូរ៉េខាងជើងបង្កើនការបា.ញ់តេស្តមីស៊ីលជាហូរហែរ ស្របពេលដែលពិភពលោកកំពុងចលាចល

កូរ៉េខាងជើងបង្កើនការបា.ញ់តេស្តមីស៊ីលជាហូរហែរ ស្របពេលដែលពិភពលោកកំពុងចលាចល

12
0

ខណៈពេលដែលមនុស្សម្នារនៅទូទាំងពិភពលោកកំពុងផ្ដោតការចាប់អារម្មណ៍លើភាពតានតឹងនៃការកើនឡើងតម្លៃប្រេងដែលជាប់ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ីរ៉ង់, នៅកូរ៉េខាងជើងឯណោះមេដឹកនាំដ៏មានឥទ្ធិពល គីម ជុងអ៊ុន បានអង្គុយទស្សនាការបា.ញ់បង្ហោះសាកល្បងនូវមីស៊ីល Cruise Missiles ដែលទើបអភិវឌ្ឍន៍ថ្មីយ៉ាងរីករាយ។ នេះជាសញ្ញាបង្ហាញថា កម្លាំងយោធារបស់កូរ៉េខាងជើងគឺមានសមត្ថភាពពេញលេញក្នុងការឆ្លើយតប ប្រសិនបើមានការរំខានពីប្រទេសណាមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9J2nbkx6ZZ1Z_bV26jaIxJSXLuqFsnfgiBrwkbDE19K3MMLs6VLjkcyo_uxFzjofKcOONhbPvpcBxYfsVgl66RsGD8nRwFWsL66qFzPrO7hBBE-qZ1DI1Y6uLyhJdXxzUkRUUlC_dzNFjFE1S6BkdecnF0_Uc33iQkvj5G_HkqEcaEYZ1sV-Ztw-743wW/s1280/photo_2026-03-13_11-55-11%20(2).jpg
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃពុធ ទី១២ ខែមីនា បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានចុះត្រួតពិនិត្យដោយផ្ទាល់នូវការបាញ់មីស៊ីល Cruise Missiles ចេញពីនាវាពិឃាតកងទ័ពជើងទឹកដែលទើបសាងសង់រួចរាល់។ មីស៊ីលទាំងនោះត្រូវបានគេរាយការណ៍ថាត្រូវបានបាញ់ឆ្ពោះទៅកាន់តំបន់គោលដៅនៅឯឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេស ដែលជាផ្នែកមួយនៃសមយុទ្ធយោធាដែលត្រូវបានរចនាឡើងដើម្បីបង្អួតពីសមត្ថភាពការពារជាតិ បង្ហាញពីការត្រៀមខ្លួនប្រយុទ្ធ និងពង្រឹងការទប់ស្កាត់នុយក្លេអ៊ែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNZ9Ybsur2pbLmsh9X9-JxvCsFNDt7OhRy6IroVI7Qyhg9Dgy6WpsrL7aNKljMBffJW8UD987TLEF2G3kbAKBAdWXzFCqInoyhqXQjZPcsYodYQuTQWY1riv3ehfoR6oTU4mlR_vMK1St7-42cQ8io3icwdq88VjRUrMUoo_GsroFIQZEGpInKgl_Q6ufA/s1280/photo_2026-03-13_11-55-11.jpg

ការសាកល្បងមីស៊ីលនេះកើតឡើងនៅពេលដែលភាពតានតឹងកើនឡើងនៅទូទាំងតំបន់ជាច្រើនក្នុងពេលដំណាលគ្នា។ ខណៈពេលដែលមជ្ឈិមបូព៌ាកំពុងដោះស្រាយជាមួយនឹងការប្រយុទ្ធគ្នាយ៉ាងខ្លាំង ទីក្រុងព្យុងយ៉ាងនៅតែបន្តពង្រីកកម្មវិធីមីស៊ីលរបស់ខ្លួន រួមទាំងប្រព័ន្ធដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរទម្ងន់រាប់តោន និងមានសមត្ថភាពវា.យប្រហារគោលដៅបានរាប់ពាន់គីឡូម៉ែត្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKf0vN-TlHZ84KatE0cNN5ib9H2NX2I_Pu-Zkn3KIyLRNIiqUQRbWAc-My56u2FHD0Ms-wj_b8qlFIWyLEmsn3rhZR34XcGrnCpk6_b703xNr4WAjW-kSfwCtz-Hlagxvd7MtW9tTxDa_6BaTmr_0wVQeV2Vjm-eInliPW9d7k-Cr0BAW2YknfQf4g6Wo6/s599/photo_2026-03-13_11-55-12%20(2).jpg
អ្នកវិភាគនិយាយថា ក្នុងពេលវេលានេះអាចមានបំណងបង្ហាញថាកូរ៉េខាងជើងអាចរក្សាជំហរយោធារបស់ខ្លួនបានយ៉ាងរឹងមាំ ទោះបីជាការយកចិត្តទុកដាក់ជាសកលកំពុងផ្តោតលើកន្លែងផ្សេងក៏ដោយ។ ទន្ទឹមគ្នានេះ មន្ត្រីរបស់កូរ៉េខាងជើងក៏បានរិះគន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនចំពោះសមយុទ្ធយោធានៅក្នុងតំបន់ ដោយព្រមានថា ការគំរាមកំហែងណាមួយចំពោះសន្តិសុខរបស់កូរ៉េខាងជើង នោះនឹងនាំឱ្យមាន “ការឆ្លើយតបដ៏ធ្ងន់ធ្ងរ”កើតឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhodL2StHSYFFyTpj06oIO7VvvNkxeReMFzG8FcoSufvzRSjFmJ3dsBw1QCyVQ8Lzhf9fDYy9L09A666zWXVYAT-BIHlDU2dE3AxhR7yEaS-XcKLHihZYsXdbIYb4hfmw3aXJJlvOVjk5vFt8l0VJQjXXvt_fgKrqsUF6InyY6bL8W_KnExdaYwTYwr0u7P/s1200/photo_2026-03-13_11-55-12.jpg

បន្ថែមលើនេះ បើតាមអ្នកជំនាញផ្នែកភូមិសាស្រ្តនយោបាយក៏បាននិយាយដែរថា ការបាញ់បង្ហោះទាំងនេះបានបង្ហាញពីរបៀបដែលវិបត្តិភូមិសាស្ត្រនយោបាយជាច្រើនកំពុងកើតឡើងក្នុងពេលស្របគ្នា ដែលបង្កើនការព្រួយបារម្ភអំពីអស្ថិរភាពកាន់តែខ្លាំងឡើងនៅទូទាំងតំបន់ផ្សេងៗគ្នានៃពិភពលោក៕