កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ បុរស៣នាក់ត្រូវបានសមត្ថកិច្ចន័រវេសចា.ប់ខ្លួនពីបទបំផ្ទុះគ្រា.ប់បែកនៅស្ថានទូតអាមេរិកក្នុងទីក្រុងអូស្លូ ប្រទេសន័រវេស ដែលការចា.ប់ខ្លួននេះ បន្ទាប់ពីសមត្ថកិច្ចប្រមូលភស្តុតាងពីកាមេរ៉ាសុវត្ថិភាព ប៉ុន្តែមិនដឹងមូលហេតុនៃការធ្វើសកម្មភាពទេ ។ រីឯភ្នាក់ងារសន្តិសុខន័រវេស (PST) សន្និដ្ឋានអ៊ីរ៉ង់នៅពីក្រោយខ្នង ប៉ុន្តែត្រូវបានស្ថានទូតអ៊ីរ៉ង់ប្រចាំទីក្រុងអូស្លូច្រានចោល និងចាត់ទុកជាការចោទប្រកាន់ ។
.jpg)
សមត្ថកិច្ចន័រវេសបានចាប់ខ្លួនជនជាតិន័រវេសដើមកំណើតអ៊ីរ៉ាក់ចំនួន៣នាក់ ដែលត្រូវជាបងប្អូននឹងគ្នា បន្ទាប់ពីពួកគេបំផ្ទុះគ្រា.ប់បែកនៅស្ថានទូតអាមេរិកក្នុងទីក្រុងអូស្លូ (Oslo) កាលពីថ្ងៃទី៨ ខែមីនា កន្លងមក ។ បើទោះជាហេតុការណ៍នេះបង្កការខូចខាតដល់ស្ថានទូតអាមេរិកតិចតួច និងគ្មានអ្នករងរបួស ប៉ុន្តែសមត្ថកិច្ចអះអាងថា ជនល្មើសទាំង៣នាក់បានធ្វើភេរវក.ម្ម ។
.jpg)
បុរសជនល្មើសទាំងអស់មានអាយុខ្ទង់២០ឆ្នាំត្រូវបានចាប់ខ្លួននៅទីក្រុងអូស្លូ ដែលពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុនាំឱ្យពួកគេប្រព្រឹត្តបទល្មើស ។ សមត្ថកិច្ចសន្និដ្ឋានថា ការបង្កហេតុ គឺពួកគេទទួលបានបញ្ជាពីភ្នាក់ងាររដ្ឋាភិបាលនៅក្រៅប្រទេស ដោយសារកំណត់គោលដៅលើស្ថានទូតអាមេរិក ស្របពេលស្ថានការណ៍សន្តិភាពពិភពលោកបច្ចុប្បន្នកំពុងតានតឹង ។ ជនល្មើសម្នាក់បានបង្កប់គ្រាប់បែកនៅបរិវេណខាងក្រៅស្ថានទូតអាមេរិក រីឯជនល្មើស២នាក់ទៀតជាអ្នកសមគំនិត ។.jpg)
មេធាវីរបស់ជនល្មើសម្នាក់ បាននិយាយមកកាន់ស្ថានីយទូរទស្សន៍ TV2 ថា ជនល្មើសព្រមទទួលកំហុសពិតជាបានបង្កប់គ្រាប់បែកនៅស្ថានទូតអាមេរិកក្នុងទីក្រុងអូស្លូ និងសារភាពទៅកាន់សមត្ថកិច្ចពីសកម្មភាពរបស់ខ្លួន ។ បើទោះជាជនល្មើសទាំង៣នាក់គ្មានឈ្មោះក្នុងបញ្ជីតាមដានរបស់សមត្ចកិច្ច ប៉ុន្តែតុលាការបញ្ជាក់ថា ពួកគេអាចជាប់ពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋកម្ម ។
.jpg)
កន្លងមក ភ្នាក់ងារសន្តិសុខន័រវេស (PST) បានបញ្ជាក់ក្នុងរបាយការណ៍ប្រចាំឆ្នាំថា អ៊ីរ៉ង់ គឺជាប្រទេសមួយដែលគំរាមកំហែង ឬប្រើប្រាស់បណ្តាញឧក្រិដ្ឋកម្មក្នុងការវាយប្រហារស្ថានទូតអាមេរិក ប៉ុន្តែស្ថានទូតអ៊ីរ៉ង់ប្រចាំទីក្រុងអូស្លូបានបដិសេធមិនពាក់ព័ន្ធនឹងហេតុការណ៍នេះ និងចាត់ទុកជាការចោទប្រកាន់អ៊ីរ៉ង់ ។
គួរបញ្ជាក់ថា ការបំផ្ទុះគ្រាប់បែកនៅស្ថានទូតអាមេរិកក្នុងទីក្រុងអូស្លូ បានកើតឡើងកាលពីថ្ងៃទី៨ ខែមីនា បណ្តាលឱ្យខូចខាតស្ថានទូតតិចតួច និងគ្មានមនុស្សរងរបួសទេ ។ នាថ្ងៃបន្ទាប់ សមត្ថកិច្ចន័រវេសបានបង្ហាញរូបភាពអត្តសញ្ញាណក្រុមជនល្មើសដែលយកពីកាមេរ៉ាសុវត្ថិភាព ។ ការស្រាវជ្រាវនឹងធ្វើការបន្ថែមទៀត ថាតើហេតុការណ៍កើតឡើងនេះពាក់ព័ន្ធនឹងអ៊ីរ៉ង់ ឬមានការបញ្ជាពីរដ្ឋាភិបាលក្រៅប្រទេសដែរឬទេ ៕










