មិនត្រឹមតែស្អាតតែក៏មានទឹកចិត្តសប្បុរសខ្លាំងណាស់ដែរ។ តាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានឱ្យដឹងថា Jennie សមាជិក BLACKPINK បរិច្ចាគប្រាក់ ១០០ លានវ៉ុនប្រមាណជិត៧០ម៉ឺនដុល្លារក្នុងសកម្មភាពសប្បុរសធម៌នាឱកាសថ្ងៃកំណើតគម្រប់អាយុ៣០ឆ្នាំរបស់នាង។
Sean បានបង្ហាញនៅថ្ងៃទី២៤ ខែកុម្ភៈ តាមរយៈបណ្តាញសង្គមរបស់ខ្លួនថា «Jennie សមាជិក BLACKPINK បានបរិច្ចាគប្រាក់ ១០០ លានវ៉ុនតាមរយៈយុទ្ធនាការ ‘បង្កើនសីតុណ្ហភាពកូរ៉េ 1°C’ ដោយរួមបញ្ចូលគ្នានូវប្រាក់ចំណូលពីការតាំងពិព័រណ៍រូបថតខែមករារបស់នាង ‘J2NNI5’ និងមូលនិធិផ្ទាល់ខ្លួនរបស់នាង ដើម្បីប្រើប្រាស់សម្រាប់មនុស្សចាស់ដែលត្រូវការធ្យូងថ្មជាប្រភពកំដៅចម្បងសម្រាប់រដូវត្រជាក់។

ជាមួយនឹងប្រាក់ ១០០ លានវ៉ុនអាចទិញធ្យូងថ្មចំនួន ១១២,០០០ ដែលអនុញ្ញាតឱ្យគ្រួសារចំនួន ៥៦០ ប្រើប្រាស់វារយៈពេលមួយខែក្នុងរដូវរងាត្រជាក់។ សម្រាប់អ្នកខ្លះ ធ្យូងថ្មមិនមែនជាជម្រើសទេ ប៉ុន្តែជារបស់ចាំបាច់ដើម្បីរស់រានមានជីវិតក្នុងរដូវរងា។ Sean បានសម្តែងការដឹងគុណចំពោះទឹកចិត្តសប្បុរសរបស់ Jennie សម្រាប់ប្រជាពលរដ្ឋកូរ៉េ។
កាលពីខែមុន Jennie បានប្រារព្ធពិព័រណ៍រូបថតនៅទីក្រុងសេអ៊ូល រយៈពេលពីរសប្តាហ៍។ ពិព័រណ៍នេះបានបង្ហាញរូបថតដែលមិនធ្លាប់ចេញផ្សាយពីមុនរបស់ Jennie អាយុ ២៥ឆ្នាំ ដែលថតដោយអ្នកថតរូបកូរ៉េល្បីៗដោយបង្ហាញពីពេលវេលាដ៏ពិតប្រាកដបំផុតរបស់នាង។ រូបថតរបស់នាងក៏រងនូវមតិចម្រូងចម្រាសផងដែរដោយសារតែនាងថតបញ្ចេញល្វែងខាងលើ៕










