Home ព័ត៌មានអន្តរជាតិ អ៊ីរ៉ង់ជ្រើសតាំងបុព្វជិតជាន់ខ្ពស់ម្នាក់​ធ្វើជាមេដឹកនាំបណ្ដោះអាសន្ន

អ៊ីរ៉ង់ជ្រើសតាំងបុព្វជិតជាន់ខ្ពស់ម្នាក់​ធ្វើជាមេដឹកនាំបណ្ដោះអាសន្ន

14
0

មិនរង់ចាំយូរ! ក្រោយការស្លា.ប់របស់លោក អាលី ខាមេណី ដែលបង្កឡើងដោយការវា.យប្រហារពីសំណាក់អាម៉េរិក និងអ៊ីស្រាអែលកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឥឡូវនេះប្រទេសអ៊ីរ៉ង់បានជ្រើសតាំងបុព្វជិតជាន់ខ្ពស់ម្នាក់ឲ្យឡើងកាន់តំណែងជាមេដឹកនាំកំពូលថ្មីភ្លាមៗ ដើម្បីអនុវត្តភារកិច្ចជាបណ្ដោះអាសន្នរួមជាមួយប្រធាធិបតិ នឹង ប្រធានតុលាការកំពូល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlf1CUMXP2cw74iZagdusJD3LBEqAyXmrnJuM91-b34YRU_sLFfNkn77qFov0hU9ukmfuLyu-8rSxokTvKLyWpOGYar6iMIP3W3uADZVIKVco1h3ihvDmisZecGLBIAJbxGlh1qIc0afsFE9L-wROzUuHstUUeEhXmaABGoIUTudvTOIRLejAvra_H7Y5G/s770/photo_2026-03-02_13-31-58%20(2).jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ The Times of Israel នៅថ្ងៃទី១ ខែមីនា បានឲ្យដឹងថា លោកអាចារ្យ Ayatollah Arafi ត្រូវបានជ្រើសតាំងជាសមាជិកនៃក្រុមប្រឹក្សាភាពជាអ្នកដឹកនាំបណ្ដោះអាសន្ន ដែលនឹងដឹកនាំប្រទេសក្នុងអំឡុងពេលនៃអន្តរកាល បន្ទាប់ពីលោក Ali Khamenei ដែលត្រូវបានគេសម្លា.ប់នៅក្នុងការវាយប្រហា.រដោយយោធា។។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ8vDdekJ_AUIt269F9AT8W-U8pBdJD8SUWgM-kTX8lAnl0E6JEcwn0ZCMieCTaBqFqmw7qOHNybMQM7H1G6z3bdwY8f9DehZN-yLBc4bFsFO_BuSq8pr3eKcfRfX8XtroOcKrlvF2qa4mTDG9MQ90RHUu3kNfc4p0ldxDflJ6qPW1pQ_Ilbe_To5IlUOd/s1200/photo_2026-03-02_13-31-58%20(3).jpg
តាមសេចក្ដីរាយការណ៍ពីប្រភពព័ត៌មានក្នុងស្រុកអ៊ីរ៉ង់បានបង្ហាញថា លោក Alireza Arafi គឺជាមនុស្សម្នាក់មិនសូវមានគេស្គាល់ តែលោកជាបុគ្គលម្នាក់ដែលលោក Khamenei ទុកចិត្ត ហើយបច្ចុប្បន្នកំពុងកាន់តំណែងជាអនុប្រធានសភានៃក្រុមអ្នកជំនាញ និងធ្លាប់ជាសមាជិកម្នាក់នៃក្រុមប្រឹក្សាអាណាព្យាបាលអ៊ីរ៉ង់ (Guardian Council) ជាស្ថាប័នដ៏មានឥទ្ធិពលមួយមានតួនាទីត្រួតពិនិត្យបេក្ខជនឈរឈ្មោះបោះឆ្នោត និងច្បាប់ដែលរដ្ឋសភាអនុម័ត និងជាប្រធានក្រុមកងជីវពលស្ម័គ្រចិត្ត Basij ក្រោមចំណុះកងឆ្នាំបដិវត្តន៍អ៊ីរ៉ង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2GTo5dqlHztWX7EZDTtx7OUt2J2tDMsSHyv3pRdJWth39Ke3gg5QbbpGwRRa8-xon1lIZZEcMj9UnCZRDSW6TdYxd83ynrUP6QVW5ZsqlJpx5i_b1L4hm3BbsdfQ2T93CLe3rEwckHN_Gi16fzk7w5g_fNt2hJoT9HewyV4x0QyrrO7KnzqW4f2gBK3sg/s1200/photo_2026-03-02_13-31-58%20(4).jpg

ក្នុងវ័យ ៦៧ឆ្នាំ លោក Alireza នឹងត្រូវបំពេញតួនាទីដ៏សំខាន់នៅក្នុងក្រុមប្រឹក្សាបណ្ដោះអាសន្នរបស់ប្រទេសអ៊ីរ៉ង់ ខណៈលោកត្រូវបានដាក់ឲ្យនៅចំចំណុចកណ្តាលនៃភាពជាអ្នកដឹកនាំរបស់អ៊ីរ៉ង់ក្នុងអំឡុងពេលដ៏តានតឹង ជាមួយនឹងភាពមិនប្រាកដប្រជាសម្រាប់សាធារណរដ្ឋអ៊ីស្លាម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit6ZpCYVgYFSwbGqSUxPhjOH9Yje5uSixpY1V4hieg97di8zWVslmbWIBh9NP8dHA-T-uge3pm_UcXbX5Kp7ztsmlaFK00ZuZFIl0Z4HyKU6zDxC077F-j8im-VoJuEkvQJ-HfdjmaNLu28ndI97TSrDpYSlzPGub3qXKXKAV9_rezu5yhEWgmOkdMlEVq/s1200/photo_2026-03-02_13-31-58.jpg
ការរៀបចំបណ្ដោះអាសន្ននេះត្រូវបានគេមើលឃើញថាជាចន្លោះប្រហោងរដ្ឋធម្មនុញ្ញដែលមានបំណងរក្សានិរន្តរភាពក្នុងការគ្រប់គ្រង និងអំណាចសាសនា ខណៈពេលដែលអ៊ីរ៉ង់កំពុងឆ្ពោះទៅរកការជ្រើសរើសមេដឹកនាំកំពូលថ្មីដ៏មានឥទ្ធិពលនាពេលអនាគត៕