ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសដំឡើងពន្ធទំនិញនាំចូលពីកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធមួយនៅតំបន់អាស៊ី ចាប់ពីអត្រា១៥% រហូតដល់២៥% រួមមាន ៖ រថយន្ត ឈើកែច្នៃ និងឧបករណ៍វេជ្ជសាស្ត្រ ក្រោមហេតុផលរដ្ឋាភិបាលកូរ៉េខាងត្បូងមិនអនុវត្តតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិកកាលពីឆ្នាំ២០២៥ ខណៈអាមេរិកបានអនុវត្តតាមកិច្ចព្រមព្រៀងដោយកាត់បន្ថយពន្ធទំនិញកូរ៉េខាងត្បូងកន្លងមក ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlQO0c9G5Ggb4YovpbCbYVuJkEEKFhX7g_IRh4SiytmwFTaJ7Pv_LqC_W7HeMsHP22WmtWwNUUoHFSKpVqVniDFWyij_gLhi4_mZtKHFei5X26MPtc7OzfHpZd8Ce1yCZp7QzAwDJba1LwFB5bh-t1-6ayx5Gkozmj2RqsUZM6rpNA2VTU1EjCEJkK1a78/s1280/photo_2026-01-28_14-19-41%20(2).jpg

បើទោះជាប្រធានាធិបតីអាមេរិកថា ការដំឡើងពន្ធទំនិញកូរ៉េខាងត្បូងនេះ ដោយសាររដ្ឋាភិបាលកូរ៉េខាងត្បូងមិនអនុវត្តតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក ប៉ុន្តែបើតាមអ្នកវិភាគ ការដំឡើងពន្ធមកពីអាមេរិកមិនពេញចិត្តមេដឹកនាំកូរ៉េខាងត្បូងបច្ចុប្បន្ន ដែលងាកទៅពង្រឹងទំនាក់ទំនងជាមួយចិន និងជប៉ុនខ្លាំងជាងមុន ។

មន្ត្រីកូរ៉េខាងត្បូងថា អាមេរិកមិនទាន់ជូនដំណឹងជាផ្លូវការអំពីការដំឡើងពន្ធទំនិញទេ កូរ៉េខាងត្បូងត្រូវចរចាជាមួយអាមេរិកជាបន្ទាន់ ។ រដ្ឋមន្ត្រីក្រសូងពាណិជ្ជកម្ម ឧស្សាហកម្ម និងធនធានធម្មជាតិកូរ៉េខាងត្បូង នឹងធ្វើដំណើរទៅចរចាពន្ធទំនិញជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក នាពេលឆាប់ៗនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhknhbQH8ToC77MOa9-adTlPlGcyHz6oaPfK-IDsNe1sgRKIbQrK27JywFmA16b_kQY2W61mTAwSljMcU-XfHDHK7tj-2pdd3spIojP3LKZjeBzwukA56y5W2NZpjvUWcoYVfMH8fV7VYKX4flLKq72ymhh20I3XUWxfYT7p-gPbGpsefAkuPJOWwRD7ZrX/s862/photo_2026-01-28_14-19-41%20(3).jpg

អាមេរិកបានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកូរ៉េខាងត្បូងកាលពីខែតុលា ឆ្នាំ២០២៥ ព្រមទាំងកិច្ចសន្យាវិនិយោគរបស់កូរ៉េខាងត្បូងនៅអាមេរិក ស្មើទឹកប្រាក់ ៣សែន ៥ម៉ឺនលានដុល្លារ ក្នុងនោះមានការវិនិយោគផ្នែកឧស្សាហកម្មផលិតកប៉ាល់ ខណៈកូរ៉េខាងត្បូងសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងឆ្លងកាត់សភាអនុម័តនៅខែកុម្ភៈ ។

មុនពេលលោកប្រធានាធិបតី Trump ដំឡើងពន្ធទំនិញកូរ៉េខាងត្បូង លោកទើបតែដំឡើងពន្ធទំនិញកាណាដា រហូតដល់អត្រា១០០% ប្រសិនបើកាណាដាធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន ខណៈមន្ត្រីចិនថា កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្ររវាងចិន-កាណាដា គ្មានចេតនាធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចប្រទេសណាមួយឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheEQmJbGEX4xruTXNfpaqBEs_o-cOLx2DKnVPscDcqKmbwdC2VDM0Nu2q2YUqH_on4eZpdp5MaHhW9kX0FEYveYwHVjmQbTr5FnYA6J_TbP2Ov1meU_nTLUBykMhncXu7E8gLDq6a8I7_dSbG8oRM-IjwF_qOzY5tY7cp3mzTx8D96EwrR7FmHim9lxaxk/s862/photo_2026-01-28_14-19-41.jpg

ចំណែកនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បញ្ជាក់ថា កាណាដាមិនបានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយចិនទេ ហើយកាណាដាក៏មិនធ្លាប់គិតពីការធ្វើកិច្ចព្រមព្រៀងដែរ មន្ត្រីកាណាដាបានជូនដំណឹងពីបញ្ហានេះយ៉ាងច្បាស់លាស់ទៅអាមេរិករួចហើយ ។

គួរបញ្ជាក់ថា លោកប្រធានាធិបតី Trump ប្រកាសដំឡើងពន្ធទំនិញកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាមេរិក បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងបច្ចុប្បន្ន លោក Lee Jae Myung បានផ្លាស់ប្តូរគោលនយោបាយការបរទេស ដោយផ្តោតលើការស្តារទំនាក់ទំនងជាមួយប្រទេសជិតខាងខ្លាំងជាងមុន ជាពិសេស ពង្រឹងទំនាក់ទំនងជាមួយចិន និងជប៉ុន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVyOmUJG9A2byvz8vXT-3in2R-k6QMvjpUMFMtbN50dpBWbjslDjAXyGTGVswWaPI7B1ynbeY6kaDq0jjx1TG8GmWILBkZxvMrIUeFsV4c2y1LUcotd7xy6bIjgQRHKfTyqRYVL6hA0IM_evsbZHE3emM4JIi1ikQw4tr2qrY_DzAKP1VoK8cBuJ-Fxf2v/s1280/photo_2026-01-28_14-19-42.jpg