ប្រទេសចិន ៖ មន្ត្រីចិនបានកំណត់ឱ្យក្រុមហ៊ុនអាកាសចរណ៍នានាលុបចោលជើងហោះហើរទៅប្រទេសជប៉ុន ចំនួន៤៩ទីតាំងសម្រាប់ការហោះហើរនៅខែកុម្ភៈ ខណៈក្រសួងការបរទេសចិនហាមឃាត់ពលរដ្ឋធ្វើដំណើរទៅជប៉ុនពេលចូលឆ្នាំចិនខាងមុខ ក្រោមហេតុផលពលរដ្ឋចិនអាចរងការគំរា.មកំហែង និងទំនាក់ទំនងប្រទេសទាំងពីរមានភាពរង្គោះរង្គើក្នុងរយៈពេលប៉ុន្មានខែនេះព្រោះតែមេដឹកនាំជប៉ុនគាំទ្រតៃវ៉ាន់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ។.jpg)
តាមទិន្នន័យរបស់គេហទំព័រការធ្វើដំណើរ Flight Master ការលុបចោលការធ្វើដំណើររវាងចិននិងជប៉ុន បានកើនឡើងរហូតដល់៤៧.២% ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៦ ខែមករា និងកើនឡើង៧.៨% បើធៀបនឹងខែធ្នូ ឆ្នាំ២០២៥ ។ កាលពីថ្ងៃទី២៦ ខែមករា ក្រុមហ៊ុនអាកាសចរណ៍ចិនបានលុបចោលជើងហោះហើរទៅជប៉ុន ចំនួន៤៩ជើង សម្រាប់ការហោះហើរនៅខែកុម្ភៈ ។

ជើងហោះហើរទៅជប៉ុនដែលត្រូវបានកំណត់ឱ្យលុបចោល ក៏មានជើងហោះហើរពីអាកាសយានដ្ឋានអន្តរជាតិ Beijing Daxing ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Kansai នៅទីក្រុងអូសាកា ចំនួន១១៣ជើង ព្រមទាំងជើងហោះហើរពីអាកាសយានដ្ឋានអន្តរជាតិ Shenzhen Bao’an ទៅកាន់អាកាសយានដ្ឋាន New Chitose នៅខេត្តហុកកៃដូ ចំនួន១៣ជើង ។.jpg)
ក្រុមហ៊ុនអាកាសចរណ៍ចិនជាច្រើនបានជូនដំណឹងពីការលុបចោលជើងហោះហើរទៅជប៉ុន រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ដោយប្រគល់ប្រាក់ថ្លៃសំបុត្រយន្តហោះឱ្យអតិថិជនវិញ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi និយាយថា បើចិនវាយប្រហារតៃវ៉ាន់ ជប៉ុនចាត់ទុកជាការគំរាមកំហែង និង អាចបញ្ជូនកងទ័ពទៅជួយតៃវ៉ាន់ ។
ក្រសួងការបរទេសចិនដាស់តឿនពលរដ្ឋម្តងទៀតកាលពីថ្ងៃទី២៦ ខែមករា សូមឱ្យចៀសវាងការធ្វើដំណើរទៅជប៉ុននៅខែកុម្ភៈជាពេលចូលឆ្នាំចិន ដោយបញ្ជាក់ថា ថ្មីៗនេះ ប្រទេសជប៉ុនគ្មានសុវត្ថិភាពដោយសារហេតុការណ៍ល្មើសច្បាប់ និងឧក្រិដ្ឋកម្មកើតឡើងលើពលរដ្ឋចិនញឹកញាប់ ។ ពលរដ្ឋចិនអាចប្រឈមនឹងការគំរាមកំហែង ស្នាក់នៅដោយគ្មានសុវត្ថិភាព ហើយខេត្តមួយចំនួនរបស់ជប៉ុនមានគ្រោះរញ្ជួយដីជាបន្តបន្ទាប់បណ្តាលឱ្យមនុស្សរងរបួស ។.jpg)
គួរបញ្ជាក់ថា ភ្ញៀវទេសចរចិនបានទៅលេងប្រទេសជប៉ុនច្រើនជាងគេ គឺស្មើជិត៧លាន ៥សែននាក់ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥ (ឬក្នុងចំណោមភ្ញៀវទេសចរបរទេសទៅលេងជប៉ុន ចំនួន៤នាក់ គឺមានភ្ញៀវទេសចរចិនម្នាក់) ។ បើតាមអ្នកវិភាគ ភ្ញៀវទេសចរចិនសម្រុកទៅលេងជប៉ុនដោយសារប្រាក់យ៉េនជប៉ុនធ្លាក់ថ្លៃ ហើយវត្តមានភ្ញៀវទេសចរចិនលើទឹកដីជប៉ុន ធ្វើឱ្យជប៉ុនទទួលបានចំណូលទេសចរណ៍ ចំនួន៣,៧០០លានដុល្លារ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ ។

ចំនួនភ្ញៀវទេសចរចិនទៅជប៉ុនកាលពីខែធ្នូ ឆ្នាំ២០២៥ បានធ្លាក់ចុះប្រមាណ៤៥% បើធៀបនឹងខែធ្នូ ឆ្នាំ២០២៤ គឺមានភ្ញៀវទេសចរចិនត្រឹមតែ៣៣ម៉ឺននាក់ប៉ុណ្ណោះ បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពរង្គោះរង្គើដោយសារនាយករដ្ឋមន្ត្រីជប៉ុនគាំទ្រតៃវ៉ាន់ពីការវាយប្រហាររបស់ចិន ៕










