ប្រទេសថៃ៖ កងទ័ពជើងគោកថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃ 29.1 លានដុល្លារជាមួយក្រុមហ៊ុន China North Industries Group Corporation (NORINCO) សម្រាប់រថពាសដែកកង់ VN1 8×8 ដើម្បីបំពាក់អោយកងទ័ពខ្លួន។ នេះបើតាមព័ត៌មានផ្លូវការដែលចេញផ្សាយដោយស្ថានទូតថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-SK2dpVEKJJPe5lu8bCBf1I-YOUgHdeR-Jt485j_0ejxpigJYmHc-NYcURvBoqOYkTeOup6P7QtCxsvdF7MqgGchZJ8zeYpagKQJZH2M-_zs0EmTwZaCnKNptI7-kurgQewq0pU3_wzWj70weDFepZbsC1UsA9Drnl3wA9xZu3z04emVlBPqsi6IIPfJM/s960/photo_2026-01-15_10-30-19%20(3).jpg

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូថៃទៅកាន់ទីក្រុងប៉េកាំង កាលពីថ្ងៃទី 11 ខែមករា មានសេចក្ដីរាយការណ៍បានបង្ហាញថា ប្រទេសថៃកំពុងបញ្ជាទិញរថពាសដែកប្រយុទ្ធប្រភេទ VN1 របស់ចិនមួយក្រុមទៀត ដែលជាការយកមកជំនួសរថពាសដែក BTR-3 របស់អ៊ុយក្រែនដែលថៃមាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZn0fwPbM-MgYIa9C1Ax4QPX3vbmnKuGd_Z3VF0iwWFkli-Xch2-FYX2hZ1OOIyWzwh0HhN5zQIifoP7kbfmlDeysIkNoh-VT7UUFSPAVQO0EH3jb4gFaeP6r4g4TpbAQkPZ9JdP1Gst5DnLK7xHU9VWM_FVZwyUYswhLq7Txbsd5tIn2zSy9FFVDyFtzg/s1280/photo_2026-01-15_10-30-19%20(2).jpg

យោងតាមប្រភពព័ត៌មានដែលមានផ្លូវការរបស់រដ្ឋទាំងពីរ ថវិកាចំនួន 987 លានបាត ឬស្មើ 29.1 លានដុល្លារអាមេរិក ត្រូវបានបែងចែកសម្រាប់ការផ្គត់ផ្គង់ក្នុងឆ្នាំសារពើពន្ធ 2025 តាមរយៈកិច្ចព្រមព្រៀងដែលចិន និងថៃបានចុះហត្ថលេខារួមគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI1txWeG_b089YYXUPS6UR8-uqN4KE8Yi6_tXG5OjsZwZpC_hjtTpcSlXVUpoY4n65HNyEN6vRwquX0iCONBjSq0lzPhEfcAYGsxx0NzUjdsAfQCL6OIZrxWQ7v-e3EAP0zCfe1AGI0firZVs5kebRgdGpmAhn_LleJrZzIFIjhT4MsEJVWnzVRsgY2YZr/s1280/photo_2026-01-15_10-30-19.jpg

ប្រភពដដែលបានឲ្យដឹងទៀតថា កន្លងមកនេះ រថពាសដែកចំនួន 111 គ្រឿងបានដឹកមកដល់ប្រទេសថៃរួចហើយ ដែលក្នុងការដឹកជញ្ជូននោះក៏មានមកជាមួយនូវ កាំភ្លើងត្បាល់ស្វ័យប្រវត្តិ SM4A ទំហំ 120 មីលីម៉ែត្រ, យានយន្តសង្គ្រោះរថពាសដែក VS27 បំរែបំរួលបញ្ជាការ VE36 និងកំណែរថយន្តសង្គ្រោះបន្ទាន់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji5YVxk7azR8TzRT9-JTHEqVttf_mYkKnS-FhsjC6g_tCDYcokjeNrSaZ8FMyEiNmi1iP1yrHXkQnLL1kIhnmS9HphqLDLxM3iO0AotvqEAg8wxWsioHlLXm_Y1gsJeEI474hbFsUjPBe51sPQvBY0GDzazYfYd1Vjt9mPL-NgAvTYaTv3-OtIVcNXS6VG/s1200/photo_2026-01-15_10-30-20%20(2).jpg

សូមជម្រាបថា VN1 គឺជារថពាសដែកដឹកយោធាដែលមានកង់ 8×8 ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនផលិតសព្វាវុធចិន NORINCO ។ វាមានលក្ខណៈពិសេស ពីព្រោះវាជារថពាសដែកកង់ 8×8 ម៉ូឌុល ដែលត្រូវបានរចនាឡើងសម្រាប់នាំចេញទៅអតិថិជនអន្តរជាតិ ដោយរួមបញ្ចូលគ្នានូវការចល័តដែលមានភាពបត់បែនខ្ពស់ ជម្រើសអាវុធសម្រាប់បំពាក់ច្រើនយ៉ាង និងតម្លៃទាបជាងបើប្រៀបធៀបទៅនឹងយានយន្តតាមដាន។ មិនតែប៉ុណ្ណោះ វាអាចសម្របខ្លួនបានយ៉ាងងាយស្រួលសម្រាប់បេសកកម្មផ្សេងៗគ្នាដូចជា ការដឹកជញ្ជូនកងទ័ព ការប្រយុទ្ធ ឬគាំទ្រការបា.ញ់ប្រហារ ដែលធ្វើឱ្យវាភាពទាក់ទាញដល់ប្រទេសជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihzGs39fWrgSBMdG32nZoqgF41StOlQQ5EXI0fAlp9aBIcqPLbB3931-0uuGan_b9kFdpOZi-v_BnpzfoOiXF-lppJp8JHmPON8mTwPYECngL4iA7wJ7O1qeCGHSPVKHL6ufM4l4RZ1y_uF5TIZTY39ZKjIY5pdDbPAGsj8VKznj0R5iAS-Oi2W1dS8ncB/s640/photo_2026-01-15_10-30-20.jpg

តាមរយៈកិច្ចព្រមព្រៀងនេះ វាបានគូសបញ្ជាក់ពីការវិនិយោគជាបន្តបន្ទាប់របស់ប្រទេសថៃទៅលើការបំពាក់បំប៉នយោធា និងការធ្វើទំនើបកម្មកងទ័ពជើងគោក។ ជាមួយគ្នានេះ វាក៏បង្ហាញពីកិច្ចសហប្រតិបត្តិការការពារជាតិដែលកំពុងបន្តរវាងថៃ និងចិន ដែលកាន់តែស្អិតរមួតជាលំដាប់ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះផងដែរ៕