អ្នកនាំពាក្យក្រសួងការបរទេសកាតា បានព្រមានពីគ្រោះមហ.ន្តរាយក្នុងតំបន់ ប្រសិនបើមានសង្គ្រា.មកើតឡើងរវាងកងទ័ពអាមេរិក និងអ៊ីរ៉ង់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump គំរា.មវាយប្រ.ហារអ៊ីរ៉ង់ ដើម្បីប្រឆាំងនឹងការបង្ក្រា.បក្រុមបាតុកររបស់មេដឹកនាំអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ដែលបណ្តាលឱ្យបាតុករស្លា.ប់កើនឡើងរហូតដល់ជាង២,០០០នាក់ ត្រឹមតែរយៈពេលជាង២សប្តាហ៍ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit-TnzGYKj3ZxYRMZFOcIf-nldUJq-ZRtjkTdxtQTKieRf8GVFKmUphouBqz44BNRZhH7HNDOEVK2LDUZMozOp8VQOACNPt2Ni9agd8zCUP5NSYWT-XGhPRZwDzcJkvu8PQXViIBZ9p4RLYj4wGhwtftOFYaF1wzy4Y9o1JeKPEvWFN-cQzxAubS_9vj8F/s1065/photo_2026-01-14_16-38-34%20(2).jpg

ក្នុងសេចក្តីប្រកាសព័ត៌មាន លោក Majid Al Ansari អ្នកនាំពាក្យក្រសួងការបរទេសកាតា និយាយថា ៖ «ការធ្វើសង្គ្រាមនឹងមានផលវិបាកធ្ងន់ធ្ងរក្នុងតំបន់នេះ និងតំបន់ផ្សេងៗ ទើបយើងព្យាយាមបំផុតដើម្បីចៀសវាងកុំឱ្យសង្គ្រាមកើតឡើង ។ ពេលនេះ ស្ថានការណ៍អាចដោះស្រាយបានតាមរយៈការចរចាការទូត យើងបានចរចាជាមួយគ្រប់ភាគី ជាពិសេស ប្រទេសជិតខាង និងប្រទេសជាមិត្តក្នុងតំបន់ ដើម្បីរកវិធីដោះស្រាយបញ្ហានេះ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd5vIIzFJnf9_7lz_WZFZkby6-OAhwrBAXlyLh7vqHkr01lJMc2qao2Yn0GSGJXsb4z2BDKCzj5Emuht4lvqzg3Q3c2tBjYZBb2NqI9CRa7UWbm75IuBfS_UerHsKjui_hkIlV6puKS5f22GimEcNxxEi4tfPQURGC8Iv3OaeSHWfUtCxgELrByAzb3krc/s1280/photo_2026-01-14_16-38-34.jpg
អស់រយៈពេលជាង២សប្តាហ៍ហើយដែលពលរដ្ឋអ៊ីរ៉ង់បានធ្វើបាតុកម្មទ្រង់ទ្រាយធំនៅទូទាំងប្រទេស ដែលជាឧបសគ្គយ៉ាងខ្លាំងសម្រាប់មេដឹកនាំអ៊ីរ៉ង់ លោក Khamenei បើគិតតាំងពីការធ្វើបដិវត្តអ៊ីស្លាមដើម្បីផ្តួលរំលំរបបព្រះចៅ Mohammad Reza Pahlavi កាលពីឆ្នាំ១៩៧៩ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLInfKPuOotDzrKWIlJAe57rtTAfqNTHAKNFBh8BPo64dBOE36cByfiU25TG6NU_bVVXfrQ9kgfQ-NRzJ58ec6SE6uwyOWxNLS64MhvZHvlU_KfKlrTgaHQLbibxgYilPS7jbvr_Au-58f2XUvPEqw-bPwzxAluAiONTD5qeUR2HtTVNUvDaLHrpW8fuGk/s1280/photo_2026-01-13_09-14-12.jpg

មន្ត្រីសេតវិមានអាមេរិកបាននិយាយកាលពីថ្ងៃទី១២ ខែមករា ថា លោកប្រធានាធិបតី Trump កំពុងពិចារណាវាយប្រហារអ៊ីរ៉ង់តាមផ្លូវអាកាសដើម្បីកុំឱ្យមេដឹកនាំអ៊ីរ៉ង់បង្ក្រាបក្រុមបាតុករ ខណៈប្រធានរដ្ឋសភាអ៊ីរ៉ង់ លោក Mohammad-Bagher Ghalibaf ឆ្លើយតបទៅអាមេរិកវិញថា អ៊ីរ៉ង់បានត្រៀមខ្លួនធ្វើសង្គ្រាមជាមួយអាមេរិករួចហើយ ព្រមទាំងថា កងទ័ព និងនាវាអាមេរិក គឺជាគោលដៅដែលអ៊ីរ៉ង់ត្រូវវាយប្រហារដោយស្របច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicT5tKwbXFObA6FhbTPHmw-qSLqzP516Jll2S-hecx-ROp0y99kAu5vSBWvYTHuTfDXBZu9Y63F-dbihALuWZN8fzc_n1iNSr1rEaQdV7nHrsU_sS9Q4xmvzijLQnrjE-CvKAmAm7H72TVyWkVdF4mSWs6muHSqL6rcI0lMx6QuLxmgAHbfIUjSmkyXYSF/s860/photo_2026-01-13_09-14-11%20(2).jpg

ទោះយ៉ាងណា អាមេរិកនៅតែបើកចំហការចរចាការទូត ប៉ុន្តែអ៊ីរ៉ង់បែរជាបដិសេធការចរចាជាមួយលោក Steve Witkoff មន្ត្រីទូតពិសេសរបស់លោកប្រធានាធិបតី Trump ។ តាមទិន្នន័យរបស់អង្គការសិទ្ធិមនុស្សអាមេរិក (HRANA) ក្រុមបាតុករអ៊ីរ៉ង់បានស្លាប់រហូតដល់២,០០៣នាក់ និងពលរដ្ឋចំនួន១៦,៧៨៤នាក់ទៀតត្រូវចាប់ខ្លួន ដោយសារការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលចំនួននេះកើនឡើងយ៉ាងឆាប់រហ័ស បើធៀបនឹងចំនួនមនុស្សស្លាប់កាលពីថ្ងៃទី១២ ខែមករា ។

គួរបញ្ជាក់ថា កាតាស្ថិតនៅមជ្ឈិមបូព៌ាជាប់ប្រទេសអារ៉ាប៊ីសាអូឌីត ហើយកាតាត្រូវបានចាត់ទុកជាប្រទេសអ្នកមានបំផុតមួយលើពិភពលោក ដោយសារធនធានប្រេងដ៏សម្បើម គួបផ្សំនឹងអណ្តូងឧស្ម័នធម្មជាតិលើសលប់ ។ ធនធានប្រេងដ៏សម្បូរបែបនេះហើយ ទើបធ្វើឱ្យពលរដ្ឋកាតាមានជីវភាពធូរធា ៕