បវរកញ្ញា អ៊ិន លក្ខិណា និង អ៊ិន ម៉ូលីកា ជាបងស្រីបានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលបងប្អូនអ្នកទាំងពីរបានតែងខ្លួនជា«អប្សរាមាស អប្សរាប្រាក់» ចូលរួមកម្មវិធីរបស់ ជី ដេវីត និង ទេព បូព្រឹក្ស។ តាមការបញ្ជាក់របស់អ្នកទាំងពីរការតុបតែងខ្លួនបែបនេះគឺមិនងាយស្រួលឡើង ខណៈវាមានអត្ថន័យបង្កប់ពីក្រោយថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcgOw9YZ6KDxsp4rjjKEJ90M8Hb4ouMFzMGF9J3jwRl7AUa8mm9QzsCJryVCPylPE-OTFRn2Q4IAsr4WglcTL8bjXcXoXke7YovY-zVjhWJYVeuWQZ7jbnLvda4dw0S216PfdXtgMi_OsWGPUAN7DffWt3ChW1njA2woGeVvzhbT8Y6BOKrAMjvsBhI5H5/s2048/image_2026-01-13_15-01-58.png

អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 ថាការតែងខ្លួនរបស់នាងដ្បិតតែលំបាកប៉ុន្តែក្នុងនាមជាកូនខ្មែរនាងត្រូវតែថែរក្សានិងធ្វើឱ្យបាន។ លក្ខិណា ថែមទាំងសំណូមពរឱ្យសាធារណជនថែរក្សាការពារវប្បធម៌ខ្មែរទាំងអស់គ្នា។ ចំណែកបងស្រីរបស់ លក្ខិណា គឺកញ្ញា អ៊ិន ម៉ូលីកា វិញបានតែងខ្លួនជាអប្សរាប្រាក់ ខណៈបងប្អូនអ្នកទាំងពីរគឺបានសម្រេចចិត្តភ្លាមៗទៅចូលរួមកម្មវិធី «ខ្លឹមព្រះនគរ» ដោយជិះស៊ីក្លូ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbtLxcHXr6481OnK39fNfRhpfwwMqsmMr2adrVM-XiaFIkTZmrwDV7oayLQ95AnHAIigWpiB94uzhltecQrpqJhaFHilXuVwpqFIe_qtkumM2aLLRYefD6WmG6bj1QYsgLL_qC9sxIjxICvF5VK8O5EEw4M6vIzDGWNiQGXgPHRcBwbfaNypj8Mdu_KQfn/s2048/image_2026-01-13_15-02-00.png

តាមការបរិយាយរបស់ អ៊ិន ម៉ូលីកា «ធីតាឯកសង្រ្កាន្ត»ឆ្នាំ២០២៣ បានឱ្យដឹងថាពួកគេតុបតែងខ្លួនតាំងពីម៉ោង១២ថ្ងៃត្រង់ ទោះបីជាមានការស្អិតខ្លួនក្តីប៉ុន្តែនោះមិនជាបញ្ហាចោទនោះទេ។ ចំពោះអត្ថន័យនៃឈុត «អប្សរាមាស អប្សរាប្រាក់» ម៉ូលីកា បានពន្យល់ថា នៅប្រាសាទអង្គរវត្តពេលពន្លឺព្រះអាទិត្យរះឡើងគឺចាំងពណ៌មាស ហើយនៅពេលថ្ងៃឡើយគឺចេញជាពណ៌ប្រាក់វិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy9mVz3OH87h7_ut0ysoKl3RCVX0s-Ac5ykj0c7Hg1rXKDPPx032MERP4p6T71iKgkd5fTSRl3ekuS4tL8uhb7fgoikWkD619wItzX0Ddfg4bO5kFra5HzxAzcMHqz0AU5RTUYKLZXKLgUckw6tlGKeTK_pXfvIOy06Ef5Rqb5G3IsVyrrGrxxaIyXLWpp/s2048/image_2026-01-13_15-01-56.png

វីដេអូដែល អ៊ិន លក្ខិណា និងបងស្រី តែងខ្លួនជា «អប្សរាមាស អប្សរាប្រាក់» នេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងរហូតមកទល់នឹងរសៀលថ្ងៃទី១៣ មករា នេះមានការទស្សនាលើសពី៥.៤លានដងនៅលើបណ្តាញសង្គមហ្វេកប៊ុករបស់ លក្ខិណា។ មិនត្រឹមតែប៉ុណ្ណោះរូបភាពអ្នកទាំងពីរបានលេចឡើងនៅលើផេកគាំទ្របវរកញ្ញានៅក្រៅប្រទេសផងដែរ៕