យោងតាមការប្រកាសរបស់ក្រុមហ៊ុនគ្រប់គ្រង SG Way Entertainment តារាសម្តែងកូរ៉េជើងចាស់ Lee Soon Jae បានទទួលមរណភាពនៅព្រឹកព្រលឹមថ្ងៃទី២៥ ខែវិច្ឆិកា ក្នុងជន្មាយុ ៩១ឆ្នាំ។ ក្រុមហ៊ុនបាននិយាយថាពិធីបុណ្យសពនិងនីតិវិធីពាក់ព័ន្ធនឹងត្រូវបានកំណត់នៅពេលក្រោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip_02fUFL840IkgSDIWmO18XV-H1twVIEv_1q3RlkKTLgzBuhhmIDqfZ_yzi52uJ8gH3IlJTZ-zE1pJCPbTbjWc4oh8Nz30ZvvoYArAeCwYH_0yX7nQ5Ciy_4Fc96VoYD8wafFfrL0wdNqUq2M8b5318U1FfX6v8rMGPfnYnJawGqqIh6zWYQe21xQs5Xv/s1500/image_2025-11-25_10-22-18.png
លោក Lee Soon Jae កើតនៅឆ្នាំ១៩៣៤ នៅខេត្ត North Hamgyong ប្រទេសកូរ៉េខាងជើង ហើយបានផ្លាស់ទៅទីក្រុង Seoul កូរ៉េខាងត្បូងនៅអាយុ៤ ឆ្នាំ។ លោកបានសិក្សានៅវិទ្យាល័យ Seoul និងសិក្សាទស្សនវិជ្ជានៅសាកលវិទ្យាល័យ Seoul National University មុនពេលចូលប្រឡូកក្នុងវិស័យសិល្បៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwMtMMz3R68uBIVfqyGXiReNyj4aVgkJeipPZ_v8pN5UB3ebrqJ0OTF8CWcODSKu6XGhFCFsGJKY4AogRFWMT0zSrgOBL0zHsxjGo2e5Bvc9WG7GiQISYQ6YiUlrI9ZNwWXS_e7xDLJPoosgGtblZxRbbFCQOV5n-9PoMTSkWS1Ownc_rH_JSNXsVX-kdu/s900/image_2025-11-25_10-22-19%20(2).png

នៅឆ្នាំ ១៩៦០ លោកបានចូលរៀនថ្នាក់តារា KBS ដំបូងបង្អស់ ដោយចាប់ផ្តើមអាជីពសម្តែងរបស់គាត់ជាផ្លូវការ។ នៅពេលគាត់ស្លាប់ គាត់គឺជាតារាសម្តែងកូរ៉េដែលមានវ័យចំណាស់ជាងគេបំផុត។ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ និង ១៩៨០ តារាសម្ដែង Lee Soon Jae បានបម្រើការជាប្រធានសមាគមតារាសម្ដែងកូរ៉េចំនួនបីអាណត្តិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx8pCVauaXBHuxFk6-aq3HbAVPScGGyEmrTwZqzCTmhJAQBLKXePBGg8UuYTMuxer-YscEOIOZEgxjkIUW68mIZzH3O3nx7h8gwv-U_YUj8QIO3WfLI8cgsA6bWzhM-0i6N3XcXtY2WZM08iPOrnpnkypioCpOv1ZFZ4PzMy45QauR4WcHyIGXFPjcNAKm/s650/image_2025-11-25_10-22-19.png

នៅឆ្នាំ ១៩៩២ គាត់ត្រូវបានជាប់ឆ្នោតក្នុងសភាជាតិទី ១៤ដែលតំណាងឱ្យសង្កាត់ Jungnang (ទីក្រុងសេអ៊ូល) ជាបេក្ខជននៃគណបក្សប្រជាធិបតេយ្យសេរី ហើយក្នុងពេលដំណាលគ្នាធ្វើជាអ្នកនាំពាក្យរង និងជាលេខានៃសម្ព័ន្ធសភាកូរ៉េ-ជប៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi4Fv_e9E88B0yn7mQljbDwMvIA23l5oXrp5in3C5Q62xIE8oLfRsDV_0fcISaUujjToqP_LCJgoB7ZxQ1-PWsVkkVUpQP-RVYidfuy1ID6hYaoQMGl5seqzEdiZJrF3WHJlhXxo7MhnHVFH6pD9PzuVbtKm5vMNhNzIl0CRBi8CzDtB1BGVG7-eOr-6Lh/s658/image_2025-11-25_10-22-20%20(2).png
នៅខែមករា ឆ្នាំ២០២៥ គាត់បានបង្ហាញខ្លួននៅក្នុងកម្មវិធី KBS Drama Awards ឆ្នាំ២០២៤ដើម្បីទទួលបានពានរង្វាន់ Daesang ដែលបានក្លាយជាមនុស្សចាស់ជាងគេដែលទទួលបានពានរង្វាន់នេះ។ ទោះជាយ៉ាងណាក៏ដោយនៅក្នុងខែមេសាគាត់បានអវត្តមានពីពិធីប្រគល់ពានរង្វាន់អ្នកដឹកនាំនិងអ្នកផលិតរបស់កូរ៉េ។ តំណាងក្រុមហ៊ុនរបស់គាត់បាននិយាយថា សុខភាពរបស់គាត់មិនស្ថិតស្ថេរទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4nRRHSS_JasExZ1SOIOMBmJw2X4WCc5VKYBxxGul2iJWi9vHTcVgw7bCe5exKnlXX-xnnSTnmt5SN5ZRSQVrwU0NdgXff9D_W1d9vPaDMQs95WFd9SJwXaeQczkfK6veS-qJvsOijJodBpiy92rcSr4MyqX5yO0B7ScEw_tPJY8D8xALv5ni504wM70vK/s990/image_2025-11-25_10-22-20.png
ពាក្យចចាមអារ៉ាមអំពីការធ្លាក់ចុះសុខភាពរបស់ Lee Soon Jae កាន់តែខ្លាំងបន្ទាប់ពីតារាសម្តែង Park Geun Hyung បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១៩ ខែសីហា ថាគាត់ត្រូវបានគេជូនដំណឹងថា Lee Soon Jae មិនចង់ទទួលភ្ញៀវដោយសារតែសុខភាពមិនល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKgVuLE3RGo5c7ZpZIa2SPSwpn7gYuPzccE20K1wfk_rrAhjfDvQRHLFRG3ovqmljDSFcDQ_L0C0siGADSYpahQ5mA6wOxM1HZGvV8iEKNZssce-HRdkSlTJ2mfHpEPhCjuhz15eqP7b0Sh6_yA2mJrLwvw4hWZ5AhcMNobnM1NVeXAWhyphenhyphenA4n34O9e3HLx/s1624/image_2025-11-25_10-22-17.png

យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េ តារាសម្តែង Lee Soon Jae មានអាជីពជិត ៧០ឆ្នាំ ដោយបានបង្ហាញខ្លួនក្នុងរឿងភាគទូរទស្សន៍ប្រហែល ១៤០ រួមទាំងរឿង “I’ll Become a Man,” “See and See Again,” “Three Kim Generation,” “Men of the Bath House,” “Mom’s Dead Upset,” “What on Earth is Love,” “High Kick!”និង “Again My Life»ជាដើម។ ក្នុងចំណោមនោះ ស្នាដៃ «High Kick» ល្បីក្នុងប្រទេសកូរ៉េ និងទូទាំងអាស៊ី។ ចាប់ពីចុងឆ្នាំ២០២៤ គាត់បានចាប់ផ្តើមកាត់បន្ថយចំនួនសកម្មភាពដោយសារតែសុខភាពធ្លាក់ចុះ និងបានលុបចោលកម្មវិធីមួយចំនួន៕