ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បានបញ្ជាក់ជាថ្មីទៅកាន់ពលរដ្ឋរបស់ខ្លួននឹងមិនចាញ់ប្រៀបកម្ពុជារឿងព្រំដែនដាច់ខាត ដោយសំណូមពរឱ្យពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ ហើយលោកមិនបង្ហាញផែនការប្រយុទ្ធរបស់កងទ័ពជាសាធារណៈទេ ។ ការបញ្ជាក់ជាថ្មីរបស់នាយករដ្ឋមន្ត្រីថៃក្រោយពីពលរដ្ឋមើលឃើញរដ្ឋាភិបាលស្ងប់ស្ងាត់ខ្លាំងគ្មានដំណោះស្រាយអ្វី ក្រៅពីប្រគល់អំណាចពេញលេញឱ្យកងទ័ពសម្រេចចិត្តលើកិច្ចការព្រំដែន ពលរដ្ឋថៃចង់ឱ្យរដ្ឋាភិបាលថ្មីដោះស្រាយបញ្ចប់ជម្លោះព្រំដែនឆាប់ៗ ធ្វើយ៉ាងណា ឱ្យថៃមានប្រៀបលើកម្ពុជា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvzUIZoIntkVJIrTRicncT4IDDYH7qANdWgTTc5XEBOySahn32ycuHjrX1Edts2imywTvPlc5sfGcrlu7qXkPNYnPmXIq_Jc4VhAVL_H0SzzAPbJJNBwhaPyVsebegBtMhmBB9M2GEGN5A81I_bQv0S05fHNXpBm_C-zQf6cHB0OfBJP5U267b0isSt8fP/s1280/photo_2025-10-20_10-20-59.jpg
ក្នុងអំឡុងចូលរួមសិក្ខាសាលារបស់ក្រុមប្រឹក្សាវេជ្ជសាស្ត្រកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ លោក អនុថីន ឆាន់វីរៈគូន នាយករដ្ឋមន្ត្រីថៃ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយពីសង្គមថៃរិះគន់រដ្ឋាភិបាលពាក់ព័ន្ធនឹងការដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាអូសបន្លាយថា រដ្ឋាភិបាលកំពុងតែចាត់វិធានការយ៉ាងអស់ពីសមត្ថភាព និងមិនព្រមចាញ់ប្រៀបប្រទេសជិតខាងដាច់ខាត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwtzGeK18uGv715XuayyZmu4IpSYJhNDpX7-vr-IuTsJuQIxsOCAK1AaWwNh7r4yW1YIowT4gQs65O5ey7wXlKhCYDnkbwXcBSaWxfdCh_6vvP7ls1zWmZxuBHb8qeCaUd89mSmdbRKJZUrYFuV-dBYDbSLX9SGckEaXTb0LxxX6NteItKhn6USKdxAAPf/s1280/photo_2025-10-20_10-21-00.jpg
នាយករដ្ឋមន្ត្រីថៃបានសំណូមពរឱ្យពលរដ្ឋធ្វើចិត្តឱ្យត្រជាក់ចំពោះដំណោះស្រាយរបស់រដ្ឋាភិបាលលើជម្លោះព្រំដែន ដោយលោកថា សង្គមបានរិះគន់ហេតុអ្វីរដ្ឋាភិបាលស្ងប់ស្ងាត់ខ្លាំង ។ ហេតុនេះ សូមសួរទៅវិញថា បើរដ្ឋាភិបាលមានផែនការធ្វើសង្គ្រាមជាមួយប្រទេសណាមួយ តើអាចបង្ហាញផែនការប្រយុទ្ធជាសាធារណៈដែរឬទេ? រដ្ឋាភិបាលគ្មានថ្ងៃឱ្យថៃចាញ់ប្រៀបប្រទេសជិតខាងដែលមានជម្លោះព្រំដែនដាច់ខាត ថៃត្រូវតែរក្សាផលប្រយោជន៍របស់ខ្លួន ។ បច្ចុប្បន្ន នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃគ្មានការបាញ់ចូលទឹកដីថៃ គ្មានការល្មើសអធិបតេយ្យ និងគ្មានការញុះញង់ផ្សេងៗ ពីព្រោះបានជូនដំណឹងទៅកម្ពុជារួចហើយ បើល្មើសអធិបតេយ្យ ថៃនឹងឆ្លើយតបវិញគ្មានបង្អង់ ។ រីឯផែនការប្រយុទ្ធរបស់កងទ័ព គឺរដ្ឋាភិបាលពុំអាចបង្ហាញជាសាធារណៈឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjySooIFAjatEq7cDaObpu7SYT-M144z9mThWkFPkEoXjAAGQefSvf3VHf5RrnGkTeLHsnkKK9kV0Km_oe5_1yTti8izmZSfyP2BgwqugiDPrwAANHEO4XukWEX8YtPusuyqf01R3iJEdK3-DE2lQqeO3wHt8zEUfNpWe-wX_K92Usco2Dyi5EwYb41fXgX/s1280/photo_2025-10-20_10-21-02.jpg

នាយករដ្ឋមន្ត្រីថៃបានធ្វើដំណើរទៅតំបន់ព្រំដែនកម្ពុជា-ថៃ និងស្តាប់យោបល់ពលរដ្ឋ គឺពលរដ្ឋថៃ១០០% ពុំគាំទ្រឱ្យបើកព្រំដែនឡើងវិញទេ ការបើកព្រំដែនលុះត្រាតែថៃមើលឃើញគ្មានការគំរាមកំហែងសន្តិសុខនៅប្រទេសថៃ ។ លោកបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីក្នុងអំឡុងពេលមានស្ថានការណ៍ជម្លោះព្រំដែនធ្ងន់ធ្ងរ ប៉ុន្តែជឿជាក់ថា វានឹងកន្លងផុតទៅ ដោយចាត់វិធានការសន្សឹមៗល្អជាង ដើម្បីពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយមុនពេលសម្រេចចិត្ត ។ លោកសន្យាមិនធ្វើឱ្យថៃខូចកេរ្តិ៍ឈ្មោះ ឬកិតិ្តយស និងបាត់បង់អធិបតេយ្យដាច់ខាត សូមពលរដ្ឋមានទំនុកចិត្តលើរដ្ឋាភិបាល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYgY1fv1hfE1M-Djd7kPGIKaHl0ZNR02Xgs4ryKx3Ehewjj57x-sSJ-TJU4NWYhowLAGK_4ZUhngUVJdw3CZYbHQZlcjj0KJ6vnsLnm66DNEr7dLsu08IG-_DjkKbNYk6LfUHy8LG07LrWPOlEbORIZS5Cttnbw3DuSoz4KzSDABjoAsBDe2pp4l08tO0C/s1280/photo_2025-10-20_08-37-01%20(2).jpg
ពេលនេះ ពលរដ្ឋសួរថា ហេតុអ្វីរដ្ឋាភិបាលស្ងប់ស្ងាត់ខ្លាំងរឿងជម្លោះព្រំដែនកម្ពុជា-ថៃ គឺលោកចង់បញ្ជាក់ថា ការធ្វើអ្វីមួយ ឬត្រូវប្រាប់ជាសាធារណៈពីគម្រោងចរចារបស់រដ្ឋាភិបាលថៃ គឺនឹងធ្វើឱ្យប្រទេសជិតខាងដឹង ហើយរៀបចំគម្រោងឆ្លើយតប ។ ពលរដ្ឋដឹងតែម្យ៉ាងទៅ គឺរដ្ឋាភិបាលមិនចាញ់ប្រៀបប្រទេសជិតខាងទេ ។ នេះបើតាមការលើកឡើងរបស់លោក អនុថីន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggd_5_gupCQM3GEK1xM93x17j_sdAyxQHvNyCdmg69YXENw2WKD_entsxOMn5DkLHA5fWtaxlH0jcHzCHyUn2oEa64adoDULRYJfuA87VsUi3R3_o4zHO7v0QEjpuLRq9vKAJMy-6rcej0vEZTZ3HargvgJZdHOfOE5_vlUSC7smzFb_p8ifCmvGHPfQ36/s1280/photo_2025-10-20_08-37-01.jpg
គួរបញ្ជាក់ថា ពលរដ្ឋថៃជំរុញឱ្យរដ្ឋាភិបាលខ្លួនដោះស្រាយបញ្ចប់ជម្លោះព្រំដែនឆាប់ៗ និងទាមទាររដ្ឋាភិបាលដាក់សម្ពាធកម្ពុជាបណ្តេញពលរដ្ឋខ្មែរចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលថៃចោទប្រកាន់ពលរដ្ឋខ្មែររស់នៅរយៈពេលជាង៤០ឆ្នាំ ។ លោក អនុថីន បានកំណត់លក្ខខណ្ឌចំនួន៤សម្រាប់កម្ពុជា រួមមាន ៖ ១-ការដកអាវុធធុនធ្ងន់ចេញពីព្រំដែន ២-ការដោះមីន ៣-ការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និង៤-ការគ្រប់គ្រងតំបន់ព្រំដែន ទើបថៃយល់ព្រមចុះហត្ថលេខាសន្តិភាពនៅម៉ាឡេស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR1PXiU2s51D332FD_TTq9O9AXVSpFtjEHDk8m97mQn-4kbauSTcMhIOdLc9kh2WDwhCrRvQeKgWnEGM3j7LVt4E-q3ePcTMvb5Ib9_BCuMY32i11iRMnPk-fkp0BhOhRgIdXnMJOtOyXjaLshdGXdxn4VMBRX5DXWHKexK1rsB11ha7UliNEcA8tNLYxH/s1280/photo_2025-10-20_08-37-00%20(2).jpg

នាយករដ្ឋមន្ត្រីថៃថ្មីមានគោលជំហរមិនខុសពីនាយករដ្ឋមន្ត្រីចាស់ គឺប្រគល់អំណាចពេញលេញនិងបើកដៃឱ្យកងទ័ពសម្រេចចិត្តរឿងព្រំដែន នាយករដ្ឋមន្ត្រីចាំតែគាំទ្រគាំទ្រកងទ័ពគ្រប់រឿង ។ ពេលឡើងកាន់តំណែងថ្មីៗ លោក អនុថីន និយាយថា នឹងដោះស្រាយជម្លោះព្រំដែនឆាប់ៗ មិនបណ្តោយឱ្យថៃមានជម្លោះជាមួយប្រទេសជិតខាងអូសបន្លាយ ក្រោយមក លោកមានគម្រោងបើកព្រំដែនកម្ពុជា-ថៃមួយចំនួនដើម្បីសម្រួលដល់ការដឹកទំនិញឆ្លងដែន ប៉ុន្តែក៏លុបចោលគម្រោងវិញដោយសារពលរដ្ឋប្រឆាំង ៕