អ្នកបង្កើតមាតិកានៅលើបណ្តាញសង្គមបែបកំប្លុកកំប្លែងដែលទស្សនិកជនស្គាល់ថាចម្រើននិងពូម៉ៅ ជាគូស្នេហ៍ BL ឆ្លងប្រទេសបានបាត់បង់អ្នកគាំទ្ររាប់ម៉ឺននាក់ក្នុងបណ្តាញសង្គមហ្វេកប៊ុកត្រឹមតែមួយប៉ប្រិចភ្នែកព្រោះតែបង្ហោះប្រយោគមួយឃ្លា។
កាលពីថ្ងៃទី៤ តុលា អ្នកបង្កើតមាតិកា Mao Chomroeun បានបង្ហោះសំណេរមួយថា «ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ។ អ្នកមិនមែនជាសាម៉ីខ្លួនគេទេ ម្តេចចេះអាកាត់ខុសត្រូវ?»។ ប្រយោគមួយនេះបានក្លាយជាប្រធានបទចម្រូងចម្រាសនៅលើបណ្តាញសង្គមមានការពិភាក្សានិងរិះគន់អ្នកបង្កើតមាតិកានេះយ៉ាងច្រើន។

«ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ» បានក្លាយជាអាវុធពាក្យសម្តីធ្វើឱ្យ ពូម៉ៅនិងចម្រើន បាត់បង់អ្នកគាំទ្ររាប់ម៉ីននាក់ ពីអ្នកតាមដាន ៦៨០ K ចុះមកសល់ត្រឹមតែ ៦៤៦K គិតត្រឹមព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ ។ តួលេខបណ្តោះអាសន្ន Mao Chomroeun បានបាត់បង់អ្នកគាំទ្រ៣៤K ដែលស្មើនឹង៣៤០ ០០០នាក់ក្នុងរយៈពេល៣ថ្ងៃ។ ការខឹងសម្បារពីអ្នកគាំទ្រដែលធ្លាប់តែជាអ្នកគាំទ្រអ្នកទាំងពីរជាច្រើនឆ្នាំ ព្រោះតែពួកគេគិតថា ពូម៉ៅ កាន់ជើងមនុស្សខុស។ 
ប្រយោគខាងលើនេះក៏បានទាក់ទាញតារាកំប្លែង ស្រីអ៊ិត បានចូលទៅបញ្ចេញមតិយោបល់ដែរថា«គេមិនអាលកាត់ទេ តែមើលខ្លួនឯងទៅយល់ហើយ មួយទៀតបើមិនធ្លាប់កាត់មិនយល់ទេ អារម្មណ៍នេះ»។ តារាកំប្លែង នីឡា បានបញ្ចេញមតិដែរថា «បងឯងអត់ស្បូនបងឯងមិនយល់ទេ…»។ អ្នកលេងបណ្តាញសង្គមមួយចំនួនទៀតបានបញ្ចេញមតិផ្លែផ្កាដល់ ពូម៉ៅជាច្រើនទៀត ខណៈប្រយោគនោះបានទាក់ទាញការបញ្ចេញមតិយោបល់ដល់ទៅជាង១០K។
បន្ទាប់ពីបាត់បង់អ្នកគាំទ្រនិងរងការរិះគន់ពីមហាជន Mao Chomroeun បានបង្ហោះវីដេអូជាបន្តបន្ទាប់ជាច្រើនវីដេអូ ប៉ុន្តែអ្នកលេងបណ្តាញសង្គមនៅបន្តការរិះគន់ថែមទាំងជំរុញឱ្យអ្នកផ្សេងទៀតបន្តការចុច Unfollow អ្នកបង្កើតមាតិការូបនេះ៕










