ប្រទេសថៃ ៖ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ចតុផន ប៊ុរុតផាត់ បានដឹកនាំក្រុមមន្ត្រីជាន់ខ្ពស់មកពីក្រសួងពាណិជ្ជកម្មធ្វើដំណើរមកខេត្តស្រះកែវ ដើម្បីស្តាប់ផលប៉ះពាល់ផ្សេងៗ និងរកដំណោះស្រាយផលប៉ះពាល់ដោយសារការបិទព្រំដែនកម្ពុជា-ថៃ ដោយមានសហគ្រិនក្នុងតំបន់ចូលរួមបញ្ចេញមតិ ដូចជា ៖ សភាពាណិជ្ជកម្មខេត្តស្រះកែវ អ្នកប្រកបអាជីវកម្មសណ្ឋាគារ ដឹកជញ្ជូន និងឈ្មួញនាំចូល នាំចេញទំនិញ ។ លោកក៏សន្យាជំរុញការបើកព្រំដែនកម្ពុជា-ថៃយ៉ាងឆាប់រហ័សដើម្បីលើកកម្ពស់សេដ្ឋកិច្ចព្រំដែនឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF6cB5Zw8uuxUSw0YNPJhPgIbka_OqG1MOnUzOWbawRstH_w5uXmaj9Yr3KfSuBwZ3Ow2Vi8JtJyyyBHU5toWJxUE3c33Ho4Cj3ajhi3AzSHMHRqCH-MEu3U_2OC7c7qbCsRccoRIITqYz4xkOxDef0HGZQj6IH1-bxXlzCzTrc2bt77UYQiGAocpMWMkB/s1280/photo_2025-07-19_09-13-40%20(2).jpg

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចតុផន ប៊ុរុតផាត់ និយាយថា ក្នុងកិច្ចប្រជុំថ្ងៃទី១៥ ខែកក្កដា កន្លងមក លោក ភូមិថាំ វីឆាយ៉ាឆៃ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឋានៈនាយករដ្ឋមន្ត្រីស្តីទី បានបញ្ជាឱ្យក្រសួងពាណិជ្ជកម្មដោះស្រាយបញ្ហាពលរដ្ឋ និងអាជីវកម្មនៅព្រំដែនកម្ពុជា-ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhoJ4UEF3cRIDxcOUA7YlnPx8SVheiv4O1JM7qOO5yahXkr_BhppplIBO8vrJehzeJlLx5GW-ycvzzrK7F5n07l07IVgsGIr2KnQvm7BQh5_iT-UCURy3pWbWOomUv0xyq5dl-JOEREHzcawPavg4ySdBECJm_NDL70bQJDGq9Xdq9vZKKiUGPsGGfw3im/s1280/photo_2025-07-19_09-13-40.jpg

ក្រៅពីនេះ លោកបានប្រជុំពិភាក្សាបន្ទាន់កាលពីថ្ងៃទី១៤ ខែកក្កដា ជាមួយនាយកគ្រប់គ្រង និងទូតពាណិជ្ជកម្មនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា និងប្រជុំជាមួយពាណិជ្ជកម្មខេត្តចំនួន៧ រួមមាន ៖ ខេត្តស្រះកែវ ចាន់បុរី ត្រាត សុរិន្ទ ស៊ីសាកេត ឧប៊ុនរ៉ាជថានី និងបុរីរាំ ដើម្បីស្តាប់ផលប៉ះពាល់ និងរកដំណោះស្រាយតាមតម្រូវការអ្នករងផលប៉ះពាល់ដោយសារការបិទព្រំដែនកម្ពុជា-ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfNkT1p-GkcJ5Shco-1drNp5_hVqz1HDnjt6G2H-vXd6KhlfsHlMs3GB4swLbSLZ3-zTVBKCEc-VXwgYOTzZdiiONKFuy3Au1RHyfZpbgjrEPRUnBsuW2_fvSLh8w0kwoS-Z7rs6oXnNVymkZdMfQfe5Un3d8SyZn60On-B4OXeeKhlCTrj0swstYiUtKZ/s1280/photo_2025-07-19_09-13-41.jpg

ក្រសួងពាណិជ្ជកម្មនឹងជួយដោះស្រាយបញ្ហាអាជីវកម្មក្នុងតំបន់រងផលប៉ះពាល់យ៉ាងឆាប់រហ័ស ដោយក្រសួងបានបញ្ជាឱ្យអនុវត្តវិធានការសង្គ្រោះរយៈពេលខ្លីជាបន្ទាន់ និងពន្លឿនការអនុវត្តវិធានការរយៈពេលវែង ដូចជា ៖ ផ្អាកសងបំណុល លើកកម្ពស់ពាណិជ្ជកម្មផ្សាររុងក្លឿ ការបណ្តុះបណ្តាលអភិវឌ្ឍន៍អាជីព និងជំនាញការងារ រួមទាំងពិភាក្សាជាមួយភ្នាក់ងារសន្តិសុខទទួលខុសត្រូវការងារព្រំដែន (គឺកងទ័ពជើងគោក កងទ័ពជើងទឹក ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ កងកម្លាំងរក្សាសន្តិសុខប្រទេសថៃ និងការិយាល័យក្រុមប្រឹក្សាសន្តិសុខជាតិ) បើកព្រំដែនកម្ពុជា-ថៃយ៉ាងឆាប់រហ័សដើម្បីកាត់បន្ថយផលប៉ះពាល់របស់អាជីវកម្ម និងលើកកម្ពស់សេដ្ឋកិច្ចព្រំដែនឱ្យអ៊ូអរឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI-cd1tyIYsthfn3NjvLjhww5uLbj_JfphKSOFT8wZrk5ZS7G3Fn12jwYzUFDQGgen8Jh6UASbxwXBfRiWgYHwo9kgyCAGWHpolKg_lUgYLAsDWotBNQCJAYzwLx0vnUnPG5Nc6top5dFcsvYKglAsYdpCHvuhO3Iayib-6EHkXJjo9K0S33edO7iYBuDF/s1280/514701215_751256897457798_4302952767935462309_n.jpg

លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃទទួលបានដំណឹងពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាអនុញ្ញាតឱ្យអាជីវករ/ពាណិជ្ជករអាចនាំចូលទំនិញថៃមកកម្ពុជាបាន លើកលែងតែបន្លែ ផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ តាមមធ្យោបាយដឹកជញ្ជូនផ្សេងៗ និងតាមមាត់ច្រកផ្លូវការនានា លើកលែងតែមាត់ច្រកព្រំដែនផ្លូវគោកកម្ពុជា-ថៃ ដែលត្រូវបានបិទជាឯកតោភាគីដោយកងទ័ពថៃ ។ ហេតុនេះ ថៃអាចនាំចេញទំនិញផ្សេងៗទៀតទៅកម្ពុជាតាមផ្លូវទឹក ប៉ុន្តែតម្លៃទំនិញថៃនៅកម្ពុជាអាចកើនឡើងខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrp_H8qhYYoA5wmjEEjiUhiD-cw5tTFqRVBpjB2ASDVeuR5i-wVm8z-nXel-taCiIjfUMwMPws76Kb5UL0RmNjHQRXRuAD2NOAHsEzLd9pGT2zPV2yGxfScl73HPJBEUSIMKHkP5q1SbiSURse3bUoLdnLGlWD_ImdGZdkPTlrXsCuaYmn9pmsoKdxPdBp/s960/image_2025-07-09_10-25-12%20(2).png

លោកនឹងតាមដានស្ថានការណ៍ទូទៅយ៉ាងដិតដល់ជាមួយវិស័យពាក់ព័ន្ធ ហើយជឿជាក់ថា កិច្ចសហការរបស់វិស័យទាំងអស់នឹងអាចដោះស្រាយបញ្ហានេះកុំឱ្យប៉ះពាល់សេដ្ឋកិច្ច និងពាណិជ្ជកម្មថៃដែលនៅតែលូតលាស់ជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC2nUCNwVzIVZH7kD-FTRs-ZvXiVYiEvJw_YeGIEXuGU8FPfFi8xEBWvy8T7FPczW-x498jW14d7QP6E0w16RsMn8HuB-pDTcZYepGMCtlo94hWvS-Lxyj1XfPAhSj5DLfbbVr0vljnfsHVdmMhoYAHBMGzDR6WQy0hfWWUazwmRbK_7uurn8yICMjRWhw/s1500/image_2025-07-09_10-25-12.png

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៤ ពាណិជ្ជកម្មរវាងថៃ និងកម្ពុជា មានតម្លៃសរុប ៣៦៦,៧៣០លានបាត និងពាណិជ្ជកម្មតាមព្រំដែនមានតម្លៃខ្ពស់រហូតដល់ ១៧៤,៥៣០លានបាត ។ រីឯរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៥ ពាណិជ្ជកម្មរវាងថៃ និងកម្ពុជា បានកើនឡើងរហូតដល់៨.៥% និងពាណិជ្ជកម្មតាមព្រំដែនកើនដល់ ១១.២% ៕