ប្រទេសកូរ៉េខាងត្បូង ៖ ភ្នាក់ងារគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់អ៊ីនធើរណេតរបស់កូរ៉េខាងត្បូងឱ្យដឹងថា កូរ៉េខាងត្បូងបានហាមឃាត់ការដោនឡូតកម្មវិធី AI ចិន DeepSeek ក្រោយពីអ្នកគ្រប់គ្រងកម្មវិធីនេះទទួលស្គាល់ថា ពុំបានគិតពីច្បាប់មួយចំនួនរបស់កូរ៉េខាងត្បូងដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។
.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMykQ29faz8Eg51es0jrh_710Nq5yVxJ4NXOFQNTYXcwMg7jJeFoFU5QfklxbCKPm2OBcYtRYTE4WB19zgGWuXGSQliZUsLUnbcLorj-7nYgE3eePmj8sj2QXQnbMcOsh7yEU64B4V2NtXneVE-tTmrHKy9T70I9pjswAZdoxqj_YVG3BIQ0RmAqL6JwCO/s1000/image_2025-02-24_15-14-41%20(2).png)
ភ្នាក់ងារគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់អ៊ីនធើរណេតឱ្យដឹងថា កូរ៉េខាងត្បូងបានបិទការដោនឡូតកម្មវិធី AI ចិន DeepSeek កាលពីថ្ងៃទី១៥ ខែកុម្ភៈ កន្លងមក ប៉ុន្តែពលរដ្ឋអាចដោនឡូតកម្មវិធីនេះឡើងវិញ ក្រោយពីអ្នកគ្រប់គ្រងកម្មវិធីអនុវត្តតាមច្បាប់គ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់របស់កូរ៉េខាងត្បូង ។.png)
ការហាមដោនឡូតកម្មវិធី DeepSeek បានធ្វើឡើងក្រោយពីក្រសួង និងស្ថាប័នជាច្រើនរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងហាមឃាត់ការប្រើប្រាស់កម្មវិធីនេះ ដោយសារបារម្ភពីក្រុមហ៊ុនចិនពុំអាចគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់ឱ្យត្រឹមត្រូវ ។ រីឯក្រុមហ៊ុនចិនទទួលស្គាល់ថា ពុំបានពិចារណាពីច្បាប់គ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់ក្នុងប្រទេសមួយចំនួន ។
ដោយឡែក ភ្នាក់ងារគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់អ៊ីនធើរណេតរបស់ប្រទេសអ៊ីតាលី បាននិយាយកាលពីខែមករា ឆ្នាំ២០២៥ ថា បានបញ្ជាឱ្យអ្នកគ្រប់គ្រងកម្មវិធី DeepSeek ប្លុក Chatbot នៅអ៊ីតាលី ដោយសារក្រុមហ៊ុននេះពុំអាចបញ្ជាក់ឱ្យច្បាស់លាស់ពាក់ព័ន្ធនឹងការបារម្ភរបស់ភ្នាក់ងារលើគោលនយោបាយគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់ ។
មន្ត្រីនាំពាក្យរបស់ក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃទី៦ ខែកុម្ភៈ កន្លងមកថា រដ្ឋាភិបាលចិនផ្តល់ភាពសំខាន់យ៉ាងខ្លាំងលើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ និងសុវត្ថិភាពទិន្នន័យ ។ ក្រៅពីនេះ រដ្ឋាភិបាលចិននឹងពុំអនុញ្ញាតឱ្យក្រុមហ៊ុន ឬបុគ្គលណាម្នាក់ប្រមូលទិន្នន័យអ្នកប្រើប្រាស់ដោយខុសច្បាប់ទេ ៕










