ថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយឈ្មោះ “សមាគម ទេវ សក្ខី ភគវន្ត”បានតាំងខ្លួនជាអ្នកពន្យល់ធម៌ បានប្រើភាសាប្រមាថដល់ព្រះត្រៃបិដក ដោយលើកឡើងថា៖”ព្រះត្រៃបិដកខ្មែរ ជាព្រះត្រៃបិដកមិនគ្រប់ទឹក”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizOA6kold2Gj1rJay6hTcschyphenhyphen3Ac1qhhcuLkVuDjC8kl6HeyNemJLakTVgAFX4AWXZBixNH2iXNKjMdpDoMFNuTZT70vjpsD6GzRXYATtlybOVlb1dqIFDaeHKGOiMSCT18vKfAu19cQVY75UB3z4w2cdmpUWoBj0VUihFrIR8xMSLeuQf0XwA8TOlDBmN/s1926/image_2025-01-28_15-01-14.png
បុគ្គលរូបនេះ បានហៅខ្លួនឯងថា សាស្តា សក្ខី ភគវន្ត ដោយនិយាយបកស្រាយថា៖” ព្រះសង្ឃជាបុគ្គលកំពុងពេញកម្លាំងហើយរស់នៅជាបន្ទុករបស់ពុទ្ធបរិស័ទ និងបានពោលត្មះតិះដៀលថា ព្រះត្រៃបិដកខ្មែរ ជាព្រះត្រៃបិដកមិនគ្រប់ទឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheX1WGLlebGUjfFadLT-1YRnVmXYf8Cc0lHBc4CI-zWKwx0ze51TJ9-BbwJn1lsjnsJdKMCTtshfOhZFCZ5ZTa5ziiek282yuA5XdEDK9XWQbxo1YTnQhyphenhyphen4dyZE1KCzaxfsrEQoeOvyN84hmOet3F4YdwvDT_vUwn81BqHJzXbgyhnlY6qX1DdxrXKvsgk/s1280/image_2025-01-28_15-01-18.png

ពាក់ព័ន្ធនឹងករណីនេះ ដើម្បីការពារតម្លៃព្រះសង្ឃ និងព្រះពុទ្ធសាសនាខ្មែរដ៏ល្អផូរផង់របស់ជាតិ ពុទ្ធិកសមាគមកម្ពុជរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា បានថ្កោលទោសយ៉ាងដាច់អហង្កា និងសូមគោរពស្នើសុំដល់ក្រសួងធម្មការ និងសាសនា សូមព្រះមេត្តា និងមេត្តា ចាត់វិធានការណ៍យ៉ាងម៉ឺងម៉ាត់បំផុត តាមផ្លូវច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrOqxvUklD7aklVROd3mW2wHIfzSar6_QDQbuVlrz-NffFbitR73s2e9rsqnRbJU1NU5mMLWwtcL_7QpHoqKW5UwWXvnd0BqV1WrN7467kRPlACaF24GvmiXgtML9oTEXlh-EbnCl4LdXQ1BFT5HPA0ADcd6tnfJio2EVUCsVq5NJUcLJ-V3af8mP07vlY/s1280/image_2025-01-28_15-01-18%20(2).png

ទង្វើនេះ បានធ្វើឱ្យប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់ព្រះរតនត្រ័យទាំងបី គឺព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងតម្លៃដ៏ល្អផូរផង់របស់ព្រះពុទ្ធសាសនាខ្មែរ ដែលជាសាសនារបស់រដ្ឋ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIlZcWrSkC9ekSzsSgBsNZmrVPafbJ8nB8praZG3FDJxo5jls0oYRYxq-6LUtqhW2qJtYKB4LkHumv5Pf-JFqID4Wog-yotpzAmtCkuufSi19Qi4haKFUPMIaSu7xjS3daze77OTx_xAlAuXbDzVnZXPLQtzUCNUVi_gW0L1oC2qGwMJeKn-kQM8gYfBpz/s2048/image_2025-01-28_15-01-17.png

ពុទ្ធិកសមាគមកម្ពុជរដ្ឋ សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ក្រសួងធម្មការ និងសាសនា នឹងធ្វើការកោះហៅបុគ្គលរូបនេះមកទទួល ខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕