កាលពីមួយរយៈមុនជុំវិញការជ្រើសរើសប្រធានសមាគមសិល្បករថ្មីបានផ្ទុះកក្រើកនិងមានភាពចម្រូងចម្រាសរួចមកហើយ ខណៈអ្នកនាង ម៉េង កែវពេជ្ជតា និងជំទាវ ចន ច័ន្ទលក្ខិណា ហាក់មានភាពរកាំរកូសមិនស៊ីចង្វាក់គ្នាប៉ុន្តែមិនបើកចំហចំៗតែម្តងទេ។ យ៉ាងណាមិញនាពេលថ្មីៗនេះស្រាប់តែភាគីទាំងពីរបានបើកចំហចំៗតែម្តងនិងបានផ្លោងពាក្យសម្តីទៅវិញទៅមកនៅលើបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeMRtVB4_p8-mV7N_iZK9b7AySv8xhOgGcem61f8iKK6PMAyoaSvsG2VjAZKHk_JLYxwUXUn6zUerQ0fVMTdOg5bXWwIMeAGlppTeokeCrKm9HQo4zLkDf0FJT8QRgSLgqrCXxhwfBNQOISMd2uyIupn7PNiKKYZAXimiT6OEXotnU-HGRAKWEbXXELAw/s960/image_2024-04-30_08-42-41.png

កាលពីថ្ងៃទី២៧ មេសា អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហាញចង្ងល់របស់ខ្លួនចំនួនពីរទៅកាន់សមាគមសិល្បករ ក្នុងការចុះឈ្មោះទទួលបណ្ណបញ្ជាក់សិទ្ធិការបោះឆ្នោត ជ្រើសរើសប្រធានថ្មីបានបញ្ចប់មុនថ្ងៃកំណត់ដោយសេចក្តីប្រកាសមុនមិនបានបញ្ជាក់ច្បាស់លាស់។ តារាចម្រៀងរូបនេះក៏បង្ហាញពីចម្ងល់មួយទៀតនោះគឺសិល្បករ សិល្បការិនី មានជាច្រើនពាន់នាក់ ហេតុអ្វីឱ្យមានសិទ្ធិបោះឆ្នោតតែ៦០០នាក់។

ក្រោយមក ជំទាវ ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករបានបង្ហោះលិខិតចំនួន២នៅថ្ងៃទី២៩ មេសា ឆ្លើយតបទៅកាន់អ្នកនាង ម៉េង កែវពេជ្ជតា ដោយមានអត្ថន័យថា «
ចំពោះសំណួរ និង ចម្ងល់របស់លោកស្រី ម៉េង កែវពេជ្ជតា ខ្ញុំទុកតួនាទីជូន ឯកឧត្តមប្រធានគណកម្មការដែលជាតំណាងក្រសួងវប្បធម៌ និង គណកម្មការចម្រុះក្នុងការរៀបចំការបោះឆ្នោតជាអ្នកបកស្រាយ ព្រោះ កិច្ចការងារដំណើរការបោះឆ្នោត គឺ សមាគមត្រឹមតែជាអ្នកសម្របសម្រួលកិច្ចការងារដំណើរការបោះឆ្នោតដែលតម្រូវការតាមគណកម្មការ និង សម្រេចតាមពួកគាត់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh6pHhDieVR-U1UQ87Bh55VQrA7jKOVuNF4AEfCdLoin_f-Df2zgE4OKM3cjOGOtcKXoxshoX3WEA0yp1-h7k2AtvI3WSTyj6asTz2V1ValQ4H9UkT0HUNV_kACrDJDA_-Euw5oKFWjtWdtb7r0DqGB-_3jO1O_ANKL6Sl5nHudA6UBkxDxsZuP6TRRpc/s2048/image_2024-04-30_08-48-25.png

ការឆ្លើយតបនេះ អ្នកនាង ម៉េង កែវពេជ្ជតា បានលើកឡើងនៅលើបណ្តាញសង្គមវិញថា «
សួរពីគោ ទៅឆ្លើយក្របី នេះឬជាចម្លើយដែលឈ្មោះជាអ្នកដឹកនាំត្រូវឆ្លើយ ? ចាកប្រធានយ៉ាងនេះហើយនៅនាំគ្នាមកដៀលខ្ញុំផង ! អ្នកខ្លះទាំងចាស់ទាំងក្មេង ស្រែកអួតប្រាប់គេថាចិត្តស្ងប់ តែតាមពិតក្នុងចិត្តពុះកញ្ជ្រោលរោលរាលដោយតណ្ហា លោភៈ ទោសៈ មោហៈ លែងដឹងខុសត្រូវ លែងដឹងបាបបុណ្យ។ ឱ្យវារលាយទាំងអស់គ្នាតែម្តងទៅ ហាសហា ! បើមិនយល់ឬធ្វើមិនយល់ចាំខ្ញុំ Live សួរម្តងទៀត តែកុំចោទខ្ញុំថាយកឈ្មោះពួកអ្នកមកបង្ហោះឱ្យខ្មាសគេឱ្យសោះ ព្រោះពួកអ្នកទេដែលនាំគ្នាចំអកខ្ញុំមុនទាំងបំពាន ។ Ok ចាំទទួលទៅ»។
នៅយប់ថ្ងៃទី២៩ អ្នកនាង ម៉េង កែវពេជ្ជតា បាន Live នៅលើបណ្តាញសង្គមដោយបាននិយាយពីរឿងរ៉ាវភាពអសមត្ថភាពរបស់ប្រធានសមាគម ឆ្លើយមិនចំសំណួររបស់ខ្លួនបង្វែរទៅរឿងផ្សេងដាក់បន្ទុកទៅកាន់ថ្នាក់លើដែលជាក្រសួងវប្បធម៌ទៅវិញ រួមទាំងរឿងរ៉ាវជាច្រើនទៀត។ ការចេញមក Live ជាថ្មីនេះរបស់អ្នកនាង ម៉េង កែវពេជ្ជតា ខាង ជំទាវ ចន ច័ន្ទលក្ខិណា បានបង្ហោះសារមួយថា «សូមថ្នាក់ដឹកនាំ និង ក្រសួងកិច្ចការនារីជួយមើលសកម្មភាពលោកស្រី ម៉េង កែវពេជ្ជតា ផង បើអ្នកសិល្បៈមានទង្វើដូចគាត់ជាសាធារណៈ តើភាពថ្លៃថ្នូររបស់អ្នកសិល្បៈនៅកន្លែងណា?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLulddGQcZ4SHZLFIK4OtFI1pKtzOBS4Oidn7417zGMqILPGajX7lkWtFuLo_VKYn-Q6O8o59eXNSSl-2Pc3SyNk8WMnHdAa63Ai7L95PaEj7tFFT73Z0U8BbJjieLf8l7ggMrxFBQflyz1qu6KpyUTMGCExhJHcw8sF9GDdXy7Tp1m1aPyJM1E8Otwy0/s2048/image_2024-04-30_08-42-42.png

ជំទាវ ចន ច័ន្ទលក្ខិណា បានបង្ហោះវីដេអូមួយរបស់អ្នកនាង ម៉េង កែវពេជ្ជតា ដោយភ្ជាប់ជាមួយខ្លឹមសារថា «សូមថ្នាក់ដឹកនាំពិចារណា ហេតុអ្វីគាត់ហ៊ាននិយាយពាក់ព័ន្ធសម្តេច និង លោកជំទាវបែបនេះ ? តើការនិយាយរបស់គាត់ជាសាធារណៈតើយុត្តិធម៌សម្រាប់បេក្ខភាពផ្សេងៗដែលបានឈរឈ្មោះដែរឬទេ ? សូមសម្តេចពុកមេត្តាជ្រាប កូនសុំអភ័យទោសសម្តេចពុកទុកជាមុន ការពិតកូនមិនចង់ផុសទេ តែគាត់បង្កបញ្ហាមកសមាគមរហូត ហើយគាត់បានកកូរកកាយកិច្ចការរបស់គណកម្មការរៀបចំការបោះឆ្នោតមិនឈប់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNOEq9hKTj47cZMihO9zSrrQMApLuTUdapHnVXfQPHK33MVLeGdxyBiFhzgJ2Lizyat5OYjyCfOcS_nfyj1zsqD24FRkqtUKl06ZLXheGaGGe13ARBMvVILop0BBgzaUmm31TMH2TQn7sdtp-fVZbzDCBW1trHNvPjjCfzTBxkRBQlDMmfHhD3w4Wjrco/s2048/image_2024-04-30_08-48-27.png

ម៉ោង៣ជាងទៀបភ្លឺថ្ងៃទី៣០ មេសា អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះរូបភាពថតរូបអេក្រង់ (Screen Shot) ពីអ្នកមួយចំនួនបានស៊ែរការបង្ហោះរបស់ប្រធានសមាគមសិល្បកររឿងការបកស្រាយដែលមានលិខិតចំនួនពីរដោយអ្នកនាង ម៉េង កែវពេជ្ជតា បានដាក់ចំណងជើងថា «យើងសួរសំនួរងាយៗ បើខ្លួនឆ្លើយមិនចេញក៏ហីចុះ ចាំបាច់អីនាំគ្នីគ្នាមកដៀលត្មះ មើលងាយមើលថោកដូចនេះទៅវិញ ? ? សម្តីពួកគេទាំងនេះគឺបានមាក់ងាយ ចោទប្រកាន់ ចាក់រុកញុះញុងបង្កឱ្យមានការរើសអើងចំពោះខ្ញុំ ! ចាំណា៎ ពួកអ្នកបានបំពានខ្ញុំមុន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdoHMmjD6HALWlSdBtS2zd69_eTzVAnrNuf3-79TutGToDs40m310_FtsewMHRArFHU7HqATBFEPSTIH2n4TrWHv8bLpu5E5ZrwJQBZ6ujSVdfJZpJCZGC3Mfz4Bt3ci28KgqYNz_ECRwuRebRO9sOKHNfP_PT1chOAv_l-yaRqr6MoareURpZipGrn0c/s1280/image_2024-04-30_08-42-40%20(2).png

នៅព្រឹកថ្ងៃទី៣០ មេសា អតីតតួឯកស្រី ចន ច័ន្ទលក្ខិណា ក៏បានបង្ហោះវីដេអូខ្លីពីសម្តីរបស់អ្នកនាង ម៉េង កែវពេជ្ជតា ដោយភ្ជាប់មកជាមួយសម្តីថា «ស្តាប់សំដីសិល្បការនីរៀមច្បង»។
ជម្លោះពាក្យសម្តីដ៏ក្តៅគគុកនេះកំពុងសាយភាពពេញបណ្តាញសង្គមខណៈពេលនេះអ្នកនាង ម៉េង កែវពេជ្ជតា និងជំទាវ ចន ច័ន្ទលក្ខិណា គឺបើកចំហចំៗតែម្តងនិងបង្ហាញជាសាធារណៈទៅកាន់ទស្សនិកជន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdYIIvPDZ6azRcMnx7sJITbJ7_v3I7WiaSP1DdO3G3MJYYHYi-xJVlJedlr_dHlBIFlYS_kcwJ8cEES-nCKZT5a4Yo8LMxGYHw8_OVhfMgjEEb7GTjM403sUQdaW7s-xAzZYMddzxkFo0q4dw3SpZJSgmgrguku2uPCklJeCdNS5FgQcu1oSkEkh2zCpE/s1280/image_2024-04-30_08-42-40.png