ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានចុះពិនិត្យទីតាំងសាងសង់រោងចក្រផលិតសំបកកង់រថយន្ត ដំណើរការចង្វាក់ផលិតកម្ម របស់រោងចក្រផលិតគ្រឿងសង្ហារឹម និងរោងចក្រផលិតបន្ទះសូឡា នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បច្ចុប្បន្នរោងចក្រផលិតសំបកកង់រថយន្ត ត្រូវការកម្លាំងពលកម្មចំនួន ១៥០០នាក់ ដំណាក់កាលតំបូងអាចផលិតសំបករថយន្តប្រភេទឡានតូច ១៥០០០គ្រឿង ក្នុងមួយថ្ងៃ ក្នុងកង់មួយអាចចំណាយពេល ៣៨វិនាទី ដោយឡែកសំបកកង់ឡានធំ អាចផលិតបាន ២៥០០ក្នុងមួយថ្ងៃ ក្នុងសំបកមួយអាចប្រើពេល៦០វិនាទី។ វត្ថុធាតុដើមក្នុង១ថ្ងៃ ត្រូវប្រើប្រាស់ជ័រកៅស៊ូ ចំនួន ៣០០តោន វត្ថុធាតុដើមនាំចូលពីប្រទេសថៃ និងម៉ាឡេស៊ី។ ក្រុមហ៊ុនខាងលើបច្ចុប្បន្ន មានរោងចក្រនៅប្រទេសចិន និងប្រទេសថៃ សំបកកង់ដែលផលិតរួចនាំទៅកាន់សហរដ្ឋអាមេរិក៕











