បរទេស៖ ពិតជាប្រសើណាស់សម្រាប់ទីក្រុងតៃប៉ិ ដោយបានចេញវិធានការសម្រាប់ហាងភេសជ្ជៈគ្រប់កន្លែង ប្រើកែវ​ប្លាស្ទិកចំនួនពីរដង ដោយតម្រូវឱ្យអតិថិជនរបស់ខ្លួនយកកែវប្លាស្ទិកដែលធ្លាប់ប្រើប្រាស់ម្ដងរួចមកហើយមកទិញ ដើម្បីដាក់ភេសជ្ជៈម្ដងទៀត ដើម្បីទទួលបានការបញ្ជុះតម្លៃយ៉ាងពិសេស ក្នុងគោលបំណងការពារបរិស្ថាន។

ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុងតៃប៉ិ សាធារណៈរដ្ឋចិនកាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២២ ថា វិធានការហាមឃាត់ហាងភេសជ្ជៈការប្រើកែវផ្លាស្ទិចដែលប្រើតែម្ដង នៅទូទាំងក្រុងតៃប៉ិ រាជធានីនៃកោះតៃវ៉ាន់ ដោយវាត្រូវបានចូលជាធរមាននៅ ថ្ងៃទី១ ខែធ្នូ នេះ។

បើយោងតាមការប្រកាសរបស់ទីភ្នាក់ងារបរិស្ថានទីក្រុងតៃប៉ិ ជាមួយនឹងគោលដៅសំខាន់ៗ ហាងភេសជ្ជៈចំនួន ២,២០៦ នៅតៃប៉ិ នឹង អាចកាត់បន្ថយការប្រើប្រាស់កែវប្លាស្ទិកដែលប្រើបានតែម្ដង និងប្ដូរមកជាការប្រើប្រាស់ចាប់ពីរដងឡើងវិញ។

ជាមួយគ្នានោះគេបានរាយការណ៍ថា មុនពេលវិធានការបែបនេះចូលជាធរមានជាផ្លូវការ កន្លែងលក់ភេសជ្ជៈជាច្រើនជាង ២,២០០ នៅទូទាំងរដ្ឋធានីតៃវ៉ាន់ បានប្រកាសជាឯកច្ឆ័ន្ទពីគោលនយោបាយ បញ្ចុះបញ្ចូលអតិថិជនឱ្យនាំយកកែវផ្ទាល់ខ្លួនរបស់ពួកគេមកទិញភេសជ្ជៈនៅហាង និងមានការផ្តល់ជូននូវការបញ្ចុះតម្លៃភេសជ្ជៈរហូតដល់ ៥ ដុល្លារតៃវ៉ាន់ ឬប្រហែល៥រយរៀលខ្មែរ ក្នុងមួយលើក។

ការផ្តល់ជូននេះបានទទួលការឆ្លើយតបជាវិជ្ជមានពីសាធារណជន សមាមាត្រនៃមនុស្សដែលបាននាំយកកែវផ្ទាល់ខ្លួនទៅទិញភេសជ្ជៈនៅហាងមួយក្នុងទីក្រុងតៃប៉ិបានកើនឡើងពី ៦ភាគរយ ទៅ ១៦ភាគរយ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមយុទ្ធនាការបរិស្ថានជាច្រើន រួមទាំង Greenpeace បានអះអាងថាចំពោះការប្រើប្រាស់ពែងក្រដាសជំនួសឱ្យពែងប្លាស្ទិកនៅតែបន្តប្រើតែមួយដងដូចធម្មតា។

យ៉ាងណាមិញគោលនយោបាយផ្លូវការនេះគេបានបន្ថែមថាវាទំនងជាមិនជួយដល់បរិស្ថានច្រើនប៉ុន្មានទេ ដោយសារតែវត្ថុដែលស្រោបកែវជ័រ ឬកែវក្រដាស់នោះនៅតែជាប្លាស្ទិក៕ ប្រភព៖ Dailynews