ការវិនិយោគ ទៅលើគម្រោងក្រុមហ៊ុនមួយឈ្មោះថា OL Football ដោយធានាផ្ដល់ផលចំណេញខ្ពស់ត្រឡប់ដោយគ្រាន់តែដាក់ប្រាក់ហើយធ្វើតាមការណែឬនាំរបស់ក្រុមហ៊ុនគេ កំពុងតែល្បីខ្លាំងនៅលើបណ្តាញសង្គមក្នុងស្រុកខ្មែរ។

ទាក់ទងនឹងរឿងនេះផងដែរ ថ្មីៗនេះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ចេញនូវសេចក្ដីបំភ្លឺព៏ត៌មានមួយពាក់ព័ន្ធនឹងករណីខាងលើ ថា នាយកដ្ឋានបានចាត់មន្ត្រីជំនាញឱ្យធ្វើការស្រាវជ្រាវ ស៊ើបអង្កេតរកបទល្មើសរបស់ក្រុមហ៊ុន និង ម្ចាស់ក្រុមហ៊ុនខាងលើ ដើម្បីឈានដល់ការចាត់វិធានការតាមនិតិវិធីច្បាប់។

យ៉ាងណាក៏ដោយនាយកដ្ឋានខាងលើបានបញ្ជាក់ផងដែរថា មិនទាន់អាចជូនដំណឹងលម្អិតបានទេ ព្រោះអាចធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការស៊ើបអង្កេត។

ជាចុងក្រោយ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក៏បានអំពាវនាវដល់សាធារណជនទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នក្នុងការផ្ទេរប្រាក់ ឬវិនិយោគណាមួយ តាមប្រព័ន្ធអនឡាញ ដោយត្រូវពិនិត្យលើឯកសារគត្តិយុត្តិរបស់ក្រុមហ៊ុន និង អត្តសញ្ញាណជនទទួលប្រាក់ឱ្យបានច្បាស់លាស់៕

សូមអានសេចក្ដីបំភ្លឺខាងក្រោម៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

Technology Cambodia

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department