អេក្រង់អាចបត់បាន (Flexible Display Technology) ជាបច្ចេកវិទ្យាចុងក្រោយបំផុតលើស្មាតហ្វូន វាត្រូវបានវិវឌ្ឍពីអេក្រង់ OLED។

បន្ទាប់មកអេក្រង់ OLED ក៏វិវឌ្ឍទៅជាអេក្រង់ Flexible OLED ដែលគេឃើញប្រើប្រាស់លើស្មាតហ្វូន iPhone X និង Samsung Galaxy Edge។ គ្រាន់តែពេលនោះវាមិនទាន់បត់បាននោះទេ វាមានលទ្ធភាពត្រឹមធ្វើឱ្យគែមអេក្រង់កោងប៉ុណ្ណោះ។ ក្រោយមកទៀត ទើបមានការវិវឌ្ឍឈានដល់អាចបត់បាន។Samsung getting "huge orders" for flexible OLED displays already

ជាទូទៅកញ្ចក់គឺរឹង បើពត់វានឹងប្រេះ ម្ល៉ោះហើយអេក្រង់បត់ជំនាន់ទីមួយ ត្រូវបានផលិតឡើងពី សារធាតុប្លាស្ទិកប៉ូលីម័រ។ ប៉ុន្ដែសារធាតុនេះងាយនឹងមានស្នាមជាំ ឆ្កូត បើធៀបទៅនឹងអេក្រង់កញ្ចក់។Samsung Galaxy Z Fold 4 specs, release date, price, features

អេក្រង់បត់ប្រភេទ OLED ផ្តល់នូវគុណភាពរូបភាពប្រសើរជាងស្មាតហ្វូនភាគច្រើនដែលមានសព្វថ្ងៃនេះ។ វាផ្តល់នូវកម្រិតពណ៌កាន់តែប្រសើរ ពន្លឺកាន់តែខ្ពស់ មានកម្រិត refresh rates លឿន និងប្រើប្រាស់ថាមពលតិច បើធៀបទៅនឹងអេក្រង់ LCD មានទំហំដូចគ្នា។

សរុបមកទាំងនេះជាហេតុផល អាចឱ្យអេក្រង់ជាសារធាតុកញ្ចក់អាចបត់បែនបាន៕

ប្រភព៖ ZDNET