កាលពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្រ្តបានប្រទះឃើញ ប្រហោងខ្មៅមួយដែលគេទទួលស្គាល់ថាវានៅជិតផែនដីបំផុត ដោយនៅចម្ងាយត្រឹមតែ ១៦០០ឆ្នាំពន្លឺប៉ុណ្ណោះ។

វាមានទំហំធំជាងព្រះអាទិត្យ ដល់ទៅ១០ដង ហើយវាក៏ធ្វើដំណើរ​គោចរ​ដូចទៅនឹងផែនដីយើងផងដែរ។ បើទោះបីជាវានៅកៀកផែនដីក្តី ក៏ប៉ុន្តែអ្នកវិទ្យាសាស្ត្របានប្រកាសថា វានឹងផ្តល់ផលប៉ះពាល់ដល់ផែនដីនោះឡើយ ដូច្នេះយើងមិនចាំបាច់បារម្ភ។ What will happen when a black hole hits Earth? - Big Think

ដោយឡែកតារាវិទូយល់ឃើញថា កាឡាក់ស៊ីមីលគីវ៉េរបស់យើងមានផ្ទុកប្រហោងខ្មៅប្រហែល១០០លាន ដែលមានម៉ាសធំជាងព្រះអាទិត្យរបស់យើង ពី៥ទៅ១០០ដង។

ពពួកប្រហោងខ្មៅដែលអ្នកវិទ្យាសាស្ត្ររកឃើញច្រើនជាផ្កាយភ្លោះ ដែលប្រហោងខ្មៅនឹងស្រូបទាញរូបធាតុពីផ្កាយដែលជាដៃគូរបស់វា ទៅក្នុងឌីសជុំវិញខ្លួនវា។ ឧស្ម័ននិងធូលីដែលត្រូវបានស្រូបចូលយ៉ាងលឿននេះ បញ្ចេញកាំរស្មី X ដែលជាពន្លឺថាមពលខ្ពស់ ដែលតេឡេទស្សន៍ដ៏មានឥទ្ធពិលមួយចំនួន អាចសង្កេតបាន៕Coronae of supermassive black holes may be the hidden sources of mysterious  cosmic neutrinos seen on Earth
ប្រភព៖ The New York Times