ការ​បាញ់​បង្ហោះ​រ៉ុកកែត​នៅ​ក្នុង​បេសកកម្ម Artemis-I ដោយ​ទីភ្នាក់ងារអវកាស​អាមេរិក NASAនឹងសម្រាប់យក​​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​។

កាល​ពី​ខែ​កញ្ញា​កន្លង​ទៅបេសកកម្ម Artemis-I ត្រូវ​បាន​លើក​ពេល​ម្ដង​ដោយ​សារ​តែ​បញ្ហា​ធាតុ​អាកាស ដែល​កាល​ណោះ រដ្ឋ​ហ្លរីដា​រង​ការ​វាយ​ប្រហារ​ដោយ​ខ្យល់​ព្យុះ Ian។ ចំណែក​គម្រោង​បាញ់​បង្ហោះ​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា​នេះ ត្រូវ​លើក​ពេល​ម្ដង​ទៀត​ដោយ​សារ​តែ​​ខ្យល់​ព្យុះ​សង្ឃរា Nicole ដែល​ត្រូវ​គេព្យាករណ៍​ថា នឹង​ធ្វើ​ដំណើរ​បោក​បក់​ដល់​រដ្ឋ​ហ្លរីដា នៅ​វេលា​យប់​ថ្ងៃ​ពុធ ទី​០៩ ឬ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​វិច្ឆិកា ម៉ោង​នៅរដ្ឋ​ហ្លរីដា ​សហរដ្ឋ​អាមេរិក​។ បើ​តាម​ការ​ព្យាករណ៍ ខ្យល់​ព្យុះ Nicole ស្ថិត​នៅ​ក្នុង​កម្រិត​ទី​១ ដោយ​មាន​កម្លាំង​ខ្យល់​បោក​បក់​ជាង ១០០​គីឡូម៉ែត្រ​នៅ​ក្នុង​មួយ​ម៉ោង​។NASA Delays Artemis I Due To Tropical Storm Nicole, Targets Launch On  November 16: All You

សូម​ជម្រាប​ថា Artemis-I គឺជាបេសកកម្មទី១ នៃគម្រោងអារតេមីសរបស់ណាសា ដើម្បីបញ្ជូនមនុស្សទៅកាន់ព្រះចន្ទ ក្នុងគោលដៅបោះទីតាំងអចិន្រ្តៃយ៍។ ជាការ​បោះ​ទីតាំង​នៅ​លើ​ផ្ទៃ​ព្រះ​ចន្ទ​ដើម្បីធ្វើជាមូលដ្ឋាន សម្រាប់បេសកកម្មបញ្ជូនមនុស្សទៅកាន់ភពអង្គារ។ បេសកកម្ម Artemis-I នេះ នឹង​មិនមាន​ដឹកអវកាសយានិក​នោះទេ ដោយ​មានតែ​តួយាន​ទទេ​តែប៉ុណ្ណោះ ដើម្បី​ជាការ​សាកល្បង​បច្ចេកវិទ្យា​រ៉ុកកែត និង​យានអវកាសថ្មី មុននឹង​ឈាន​ទៅ​ដឹកអវកាសយានិក៕NASA's Artemis I rocket could face damaging winds as storm approaches | CNN

ប្រភព៖ ABC News