YouTubeer ជនជាតិចិនម្នាក់បានធ្វើការបង្កើត iPhone អេក្រង់បត់ដោយបានយកគ្រឿងផ្សេងៗមកផ្គុំចូលគ្នា ដោយក្នុងនោះយើងឃើញថា​មានគ្រឿងក្នុងរបស់ iPhone ជាមួយនឹងផ្នែកខ្លះរបស់ Motorola Razr។

គេបានយកគ្រឿងក្នុងរបស់ iPhone X ទៅផ្គុំគ្នាជាមួយនឹងទូរស័ព្ទ Motorola Razr ដែលវាមានត្រចៀកអាចបត់បាន​។ លើសពីនេះទៀតចំពោះដំណើរការមួយនេះវាមិនមែនជារឿងងាយស្រួលទេ​ ដោយគេបានចំណាយពេលរហូតដល់ទៅជាង២០០ថ្ងៃឯណោះ ហើយចំពោះអេក្រង់វិញក៏មិនមែនចំណាយអស់តិចដែរ ពោលគឺមិនតិចជាង ៣៧ប្រភេទផ្សេងៗគ្នាទេ ដែលភាគច្រើនអេក្រង់ទាំងអស់នោះពេលដែលគេគាស់ចេញមកគឺមានការបែកបាក់និងខូចជាដើម។It took them six months, but these Chinese hackers successfully made a folding  iPhone - SoyaCincau

ចុងក្រោយបន្ទាប់ពីគេបានផ្គុំគ្រឿងវាចូលគ្នារួចរាល់គេបានដាក់ឈ្មោះវាថា iPhone V ហើយដំណើរការទៅដោយ iOS ប៉ុន្តែចំពោះអេក្រង់របស់វាវិញគឺបត់បានតែពាក់កណ្តាលតែប៉ុណ្ណោះ គេមិនអាចធ្វើឱ្យវាបត់បានជិតដូចនឹងទូរស័ព្ទបត់មួយចំនួនទេ ដូចជា Galaxy Z Flip៕Foldable iPhone is here! Meet iPhone V with a body of the Motorola Razr |  Mobile News

ប្រភព៖ Mac Rumors