កាលពីថ្មីៗនេះ មហាសេដ្ឋីលំដាប់ពិភពលោក លោក Elon Musk បាន​ទិញ បណ្ដាញសង្គម Twitter ​​ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ នៅដើមខែវិច្ឆិកា។

ក្រោយតែពីចូលកាន់ដំណែងជា CEO មិនទាន់បាន១អាទិត្យស្រួលបួលផល Twitter ហាក់បីដូចបាត់ប្រជាប្រិយបន្តិចម្តងៗ ដោយតារាល្បីៗជាច្រើនបាននាំគ្នាបិទគណនីរបស់ខ្លួនចោល។Elon Musk | Biography, SpaceX, Tesla, Twitter, & Facts | Britannica

ជាក់ស្តែងអតីតគូស្នេហ៍របស់ Elon Musk អ្នកនាង Amber Heard ក៏បានបិទគណនីរបស់ខ្លួនឯងចោលផងដែរ។ លើសពីនេះទៅទៀតតារាមូឌែលស្រី កំពុងមានកេរ្តិ៍ឈ្មោះបោះសំឡេង Gigi Hadid ក៏បានបិទគណនីរបស់ខ្លួន និងបានបង្ហោះសារនៅក្នុង Instagram ឌឺដងទៅកាន់ Elon Musk ថា “Twitter លែងជាកន្លែង​ដែលមាន​សុវត្ថិភាព និងគ្រោះ​ថ្នាក់នាពេល​ខាងមុខ ហើយនាងមិនចង់ធ្វើជាចំណែកលើបណ្ដាញសង្គមមួយនេះទៀតទេ។”Gigi Hadid VS Amber Heard : laquelle excelle dans le regard irisé ?

ក្រៅពីអ្នកទាំង២ ក៏នៅមានតារាល្បីៗមួយចំនួនទៀតផងដែររួមមាន៖

  • អ្នកនិពន្ធ David Simon
  • តារាសម្ដែង Alex Winter
  • តារាសម្ដែង Laura Benanti
  • តារាសម្ដែង Ken Olin
  • តារាចម្រៀង Toni Braxton
  • តារាសម្ដែង Jameela Jamil
  • តារាចម្រៀង​និងជាអ្នកនិពន្ធបទចម្រៀង Sara Bareilles

ប្រភព៖ CBS