ស្ថានទូតខ្មែរនៅកូរ៉េខាងត្បូងអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរដែលពាក់ព័ន្ធនឹងព្រឹត្តិ ការណ៍ជាន់គ្នាស្លាប់ជាង១៥០នាក់ក្នុងពិធីបុណ្យហាឡូវីន ឱ្យទាក់ទងទៅកាន់ស្ថានទូតដើម្បីទទួលបានអន្តរាគន៍បន្ទាន់។នេះបើតាមសេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយរបស់ស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង។Seoul crowd disaster leaves South Korea reeling, as death toll rises to 153

សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានឯកអគ្គរាជទូតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ លើកឡើងថា មន្ត្រីស្ថានទូតកំពុងតាមដានព័ត៌មានយ៉ាងយកចិត្តទុកដាក់ជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីពិនិត្យមើលថាតើមានបង ប្អូនខ្មែរយើងនៅក្នុងចំណោមជនរងគ្រោះដែរនោះទេ ។ ស្ថានទូតបញ្ជាក់ថា៖ “ប្រសិនបើ បងប្អូនមានព័ត៌មានអំពីប្រជាពលរដ្ឋខ្មែរ យើងដែលជាប់ពាក់ព័ន្ធឬបាត់ខ្លួនក្នុងហេតុការណ៍នេះ សូមផ្តល់ដំណឹងមកស្ថានទូតឱ្យបានឆាប់បំផុត ដើម្បីស្ថានទូតចុះធ្វើអន្តរាគមន៍ ជួយជាបន្ទាន់ តាមលេខទូរស័ព្ទ 01075104324″។Latest South Korea Halloween updates : 146 killed in crowd crush | News |  Al Jazeera

គួរបញ្ជាក់ផងដែរថាគិតមកទល់នឺងថ្ងៃនេះ មានមនុស្សស្លាប់ចំនួន១៥៤នាក់ និងរងរបួស៨២នាក់ផ្សេងទៀត បណ្ដាលមកពីហេតុការណ៍ផ្អើលជាន់គ្នាស្លាប់ក្នុងការប្រារព្ធពិធីបុណ្យ Halloweenនៅ តំបន់ អ៊ីថេវ៉ុន នាទីក្រុងសេអ៊ូល៕