ត្រីឆ្លាម គឺជាត្រីមួយប្រភេទ ដ៏គ្រោះថ្នាក់នៅក្នុងទឹក​ ដែលពួកវាមានមិនក្រោម៥០ប្រភេទនោះទេ។ ក្នុងនោះត្រីឆ្លាម ដែលលឿនជាគឺមានឈ្មោះថាShortfin Mako ។

ត្រី​ឆ្លាម​ Shortfin Mako អាច​ហែល​បាន​ល្បឿន​ដល់​ទៅ​ ៧៤ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ហើយ​ខ្លះ​ដល់​ទៅ​ ៩៦ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ វា​មាន​រាងកាយ​ស្រលូន​រលោង​ ដែល​ធ្វើ​អោយ​វា​ហែល​បាន​លឿន​ដោយ​គ្មាន​ឧបសគ្គ​។ ស្បែក​ ឬ​ស្រកា​ ឬ​ព្រុយ ដែល​គ្រប​ដណ្តប់​លើ​ខ្លួន​ត្រី​ឆ្លាម​ Mako មាន​ទំហំ​តូច​ និង​អាច​បត់បែន​បាន​យ៉ាង​ល្អ​ កំឡុង​ពេល​ហែល​។The 10 Fastest Sharks In The World - AZ Animals

ត្រីឆ្លាមនេះ ជា​មធ្យម​មាន​ប្រវែង​ ៣ ម៉ែត្រ​ និង​ទម្ងន់​ ១៣៦ គីឡូក្រាម​ ប៉ុន្តែ​ត្រី​នេះ​ធំ​បំផុត​ មាន​ទម្ងន់​ដល់​ទៅ​ច្រើន​ជាង​ ៤៥៣ គីឡូក្រាម។  នៅ​ពី​ក្រោម​ខ្លួន​ Mako មាន​ពណ៌​ទឹកប្រាក់​ និង​ពណ៌​ខៀវ​ភ្លឺ​នៅ​ខាង​លើ​ខ្លួន​។

ដោយឡែកមចំពោះការបន្តពូជវិញ ត្រីឆ្លាម​ឈ្មោល​អាច​បន្ត​ពូជ​បាន​នៅ​អាយុ​៨ ឆ្នាំ ឬ​ច្រើន​ជាង​នេះ​ និង​ត្រីឆ្លាម​ញី​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់​ក៏​១៨ឆ្នាំ។

គួរបញ្ជាក់ផងដែរថា វត្តមានត្រីឆ្លាមដ៏លឿនជាងគេនេះ មានតែនៅ មហាសមុទ្រ​អាត្លង់ទិច ប៉ាស៊ីហ្វិក និង​ឥណ្ឌា តែប៉ុណ្ណោះ៕Shortfin Mako, Isurus oxyrinchus Rafinesque, 1810 - The Australian Museum

ប្រភព៖ OCEAN