ឧបទ្វីបឥណ្ឌូចិន ឬអាចហៅថា អាស៊ីអាគ្នេយ៍ដីគោក គឺជាផ្នែកមួយនៃភូមិភាគអាសុីអាគ្នេយ៍។ វាស្ថិតនៅភាគខាងកើតនៃឧបទ្វីបឥណ្ឌា និងភាគខាងត្បូងនៃប្រទេសចិន ហើយមានព្រំប្រទល់ជាប់មហាសមុទ្រប៉ាសុីហ្វិកនៅទិសខាងកើត។Maps of Indochina

សម្រាប់ប្រទេសដែលស្ថិតនៅក្នុងឧបទ្វីបឥណ្ឌូចិនរួមមាន៖ ប្រទេសកម្ពុជា ឡាវ វៀតណាម មីយ៉ាន់ម៉ា (ភូមា) ឧបទ្វីបម៉ាឡេ ថៃ និងវៀតណាម។

ពាក្យថាឥណ្ឌូចិន ត្រូវបានគេចាប់ប្រើប្រាស់នៅអំឡុងដើមសតវត្សទី១៩។ ពាក្យនេះគឺសម្តៅមកលើទីតំបន់ដែលទទួលឥទ្ធិពលពីអរិយធម៌ឥណ្ឌានិងអរិយធម៌ចិន។ ក្រោយមក ពាក្យនេះត្រូវបានបារាំងយកមកធ្វើជាឈ្មោះតំណាងឱ្យអាណានិគមខ្លួននៅអាស៊ីអាគ្នេយ៍ដែលហៅថា សហភាពឥណ្ឌូចិន។

គួរបញ្ជាក់ផងដែរថា ប្រសិនបើយើងនិយាយតែពាក្យ “ឥណ្ឌូចិន” គឺមានតែ៣ប្រទេសប៉ុណ្ណោះ គឺ កម្ពុជា ឡាវ និងវៀតណាម៕Indochina Focus: Southeast Asia Tailor-Made Tours

ប្រភព: Wikipedia