ក្រុមហ៊ុន Apple បានដាក់គម្រោងផលិតបន្ថែមនូវទូរសព្ទសេរី iPhone 14 របស់ខ្លួនរហូតដល់ទៅ ៦លានគ្រឿង ដើម្បីត្រៀមផ្គង់ផ្គង់តម្រូវការទីផ្សារ ក៏ប៉ុន្តែតម្រូវការទូរសព្ទ iPhone 14 បានធ្លាក់ចុះខ្លាំងទៅវិញ។Southcenter - Apple Store - Apple

មូហេតុដែល Apple ជួបបញ្ហាខាងលើនេះ មួយផ្នែកគឺបណ្ដាលមកពីចិនដែលជាទីផ្សារស្មាតហ្វូនដ៏ធំបំផុតមួយលើលោក កំពុងតែមានសេដ្ឋកិច្ចធ្លាក់ចុះ ជាហេតុធ្វើឱ្យទូរសព្ទ iPhone 14 មានការលក់នៅចិនធ្លាក់ចុះខ្លាំងរហូតដល់ទៅ ១១% បើប្រៀបធៀបទៅនឹង iPhone ដែលចេញសេរីមុនៗ។ បន្ថែមពីនេះទៀត អតិថិជននៅចិន គិតថា iPhone 14 ធម្មតា មានរូបរាងនិងមុខងារស្រដៀងទៅនឹង iPhone 13 ដែរ។iPhone 14 series with iOS 16 exclusive features to start mass-production in  August - Gizchina.com

ហេតុនេះ iPhone 14 ធម្មតាលក់មិនសូវដាច់ប៉ុន្មានទេនៅចិន ប៉ុន្ដែសម្រាប់ iPhone 14 Pro និង​ Pro Mac គឺនៅមានតម្រូវការច្រើន ជាហេតុធ្វើឱ្យ Apple កាត់បន្ថយការផលិត iPhone 14 ធម្មតា និងផ្ដោតលើការផលិត iPhone 14 Pro ជំនួសវិញ៕

ប្រភព: Tech Crunch