រាជធានីបាងកក៖ ដោយសារតែកាកសំណល់ប្លាស្ទិក កំពុងតែបង្កនូវបញ្ហាស្មុគស្មាញ និង ធ្វើឲ្យប៉ះពាល់បរិស្ថានយ៉ាងខ្លាំង ទើបរដ្ឋាភិបាលថៃ រៀបចំគម្រោងថ្មី អនុវត្ដជាដំណាក់ៗ លើបញ្ហានេះ។

សារព័ត៌មាន Bangkok Post បានចេញផ្សាយ កាលពីរសៀល ថ្ងៃទី១៩ ខែកញ្ញា ថា លោក វ៉ារ៉ាយុត ស៊ីលផាអាចា (Varawut Silpa-archa) រដ្ឋមន្រ្ដីក្រសួងធនធានធម្មជាតិ និង បរិស្ថាន បានថ្លែង ថា រដ្ឋាភិបាលថៃ កំពុងតែមានផែនការដាក់បម្រាម លើការនាំចូលប្លាស្ទិក នៅក្នុងឆ្នាំ២០២៥។ សកម្មភាពនេះ នឹងត្រូវអនុវត្ដជាដំណាក់កាលៗ នៅក្នុងរយៈពេល៣ឆ្នាំក្រោយនេះ។Major Thai department and convenience stores to drop plastic bags: gov't |  Coconuts

លោករដ្ឋមន្រ្ដី បានថ្លែងបែបនេះ នៅក្នុងពិធីធ្វើជាអធិបតី នៃកិច្ចប្រជុំអនុគណៈកម្មាធិការ ស្ដីពីការគ្រប់គ្រងកាកសំណល់ប្លាស្ទិក និង អេឡិកត្រូនិក។ គណៈកម្មាធិការនេះ បានត្រួតពិនិត្យមើល អំពីសមត្ថភាពផលិតរបស់រោងចក្រ ដែលទាក់ទងនឹងសំណល់ប្លាស្ទិក។ រីឯសមាជិក នៃគណៈកម្មាធិការនេះ ក៏បានស្តាប់ការផ្ដល់យោបល់ ពីភាគីពាក់ព័ន្ធ ស្ដីអំពីការហាមឃាត់នូវការនាំចូលកាកសំណល់អេតចាយប្លាស្ទិក សម្រាប់ធ្វើជាវត្ថុធាតុដើម នៅក្នុងវិស័យឧស្សាហកម្មផងដែរ។ ចំណែកបម្រាមនេះ ក៏បានពិភាក្សាគ្នា ចាប់តាំងពីឆ្នាំ២០២០មក ហើយឥឡូវជាពេលវេលាអនុវត្ដពិត។

លោករដ្ឋមន្រ្ដី បានបញ្ជាក់ ថា អនុគណៈកម្មាធិការ ស្ដីពីការគ្រប់គ្រងកាកសំណល់ប្លាស្ទិក និង អេឡិកត្រូនិក បានឯកភាពថា រោងចក្រចំនួន១៤ មានទីតាំងនៅតំបន់ពាណិជ្ជកម្មសេរី នឹងអាចនាំចូលសំណល់ប្លាស្ទិក ជាពីរដំណាក់កាល រហូតដល់ឆ្នាំ២០២៤។ ដំណាក់កាលដំបូង គឺត្រូវចាប់ផ្តើម នៅឆ្នាំក្រោយ ដើម្បីកំណត់បរិមាណកាកសំណល់អេតចាយ ដែលបាននាំចូលដោយផ្អែក លើសមត្ថភាពផលិតជាក់ស្តែង។ ទោះជាយ៉ាងណា បណ្ដាក្រុមហ៊ុនទាំងនេះ នឹងនៅតែអនុញ្ញាត ឲ្យនាំចូលអេតចាយ តាមតម្រូវការរបស់ពួកគេ។What Thailand needs to do to kick its plastic addiction

លោករដ្ឋមន្រ្ដី បានបន្ដ ថា នៅក្នុងដំណាក់កាលទី២ នឹងចាប់ផ្ដើម នៅក្នុងឆ្នាំ២០២៤ ខណៈមានការអនុញ្ញាតនាំចូលត្រឹមតែ៥០ភាគរយប៉ុណ្ណោះ។ ចំណែក បម្រាមទាំងស្រុង នឹងចាប់ផ្ដើម អនុវត្ដ នៅក្នុងឆ្នាំ២០២៥។

លោក វ៉ារ៉ាយុត ស៊ីលផាអាចា (Varawut Silpa-archa) រដ្ឋមន្រ្ដីក្រសួងធនធានធម្មជាតិ និង បរិស្ថាន ក៏បានថ្លែងទៀតថា ថៃ ផលិតកាកសំណល់ផ្ទះបាយ ចំនួន ២៤,៩៨លានតោន ក្នុងមួយឆ្នាំ។ ប៉ុន្ដែ ថៃ គ្រប់គ្រងកាកសំណល់ទាំងនោះ បានត្រឹមតែ៣២ភាគរយប៉ុណ្ណោះ។ ចំណែកក្រសួង មានគោលបំណងកាត់បន្ថយកាកសំណល់ប្លាស្ទិក ជារៀងរាល់ឆ្នាំ តាមរយៈយុទ្ធនាការទប់ស្កាត់ថង់ប្លាស្ទិកប្រើបានតែម្ដង នៅតាមបណ្តាហាង នៅទូទាំងប្រទេស។ យុទ្ធការនេះ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក រហូតដល់ ១៥០ ០០០តោន ឬស្មើនឹង៤៣ភាគរយ នៅក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ៕UNESCO Bangkok marks 'Beat Plastic Pollution' mission with a sense of  urgency | UNESCO Bangkok