ព្រះនាង អេលីហ្សាបែតទីពីរ(Elizabeth II)  ប្រសូត្រនៅថ្ងៃទី ២១ ខែមេសា ឆ្នាំ១៩២៦ ​ទ្រង់កើតក្នុងទីក្រុង ឡុងដ៍នៃចក្រភពអង់គ្លេស នៅក្នុងរជ្ជកាលរបស់ជីតាព្រះនាងគឺជាស្ដេច George V ។ ព្រះនាងគឺជាកូនដំបូងក្នុងចំណោមបងប្អូនស្រីពីរនាក់គឺម្ចាស់ក្សត្រី Margaret ប្រសូតនៅឆ្នាំ ១៩៣០ របស់ព្រះអង្គម្ចាស់ Albert Frederick Arthur George Windsor  និងមាតា Elizabeth Bowes-Lyon។

ព្រះនាងបានទទួលការអប់រំជាលក្ខណៈឯកជន ដែលផ្ដោតទៅលើមេរៀន ប្រវត្តិសាស្ត្រ ភាសា អក្សរសាស្ត្រ និងតន្ត្រី។ ក្រោយមកព្រះនាងចាប់ផ្ដើមទទួលភារកិច្ចសាធារណៈក្នុងអំឡុងសង្គ្រាមលោកលើកទីពីរដោយបម្រើក្នុងសេវាដែនដីជំនួយ។ នៅខែវិច្ឆិកា ឆ្នាំ ១៩៤៧ ព្រះនាងបាន រៀបអភិសេកជាមួយ Philip Mountbatten ដែលជាអតីតព្រះអង្គម្ចាស់នៃប្រទេសក្រិច និងដាណឺម៉ាក ហើយរស់នៅជាមួយគ្នារយៈពេល ៧៣ ឆ្នាំដោយមានបុត្រចំនួន ៤ អង្គរួមមានព្រះអង្គម្ចាស់ ព្រះអង្គ Charles III ព្រះនាង Anne ព្រះអង្គ Prince Andrew និងព្រោះអង្គ Prince Edward ។  ព្រះអង្គ Philip Mountbatten ក៏បានសោយទិវង្គតនៅខែមេសា ឆ្នាំ ២០២១ ។

នៅពេលដែលឪពុករបស់ព្រះនាងបានទទួលមរណភាពនៅខែកុម្ភៈឆ្នាំ ១៩៥២ អេលីហ្សាបែតទីពីរ ពេលនោះមានអាយុ ២៥ ឆ្នាំ  ហើយក្នុងឆ្នាំ១៩៥៣ អេលីហ្សាបែតទីពីរ បានគ្រងរាជ្យក្លាយជាព្រះមហាក្សត្រិយានី។

ព្រះនាង ​អេលីហ្សាបែតពីរ  ជាស្តេចអង់គ្លេសដែលសោយរាជ្យយូរជាងគេ ហើយជាស្តេចដែលសោយរាជ្យយូរបំផុតទីពីរ ដែលអាចផ្ទៀងផ្ទាត់បានក្នុងប្រវត្តិសាស្ត្រពិភពលោក បន្ទាប់ពីស្តេច ល្វីសទី ទី ១៤ នៃប្រទេសបារាំង ដោយព្រះនាងគ្រប់គ្រងប្រទេសចំនួន១៥ ប្រទេសរួមមាន ចក្រភពអង់គ្លេស (អង់គ្លេស ស្កុតឡែន វែល  អៀរឡង់ខាងជើង) អូស្ត្រាលី  នូវែលហ្សេឡង់  កាណាដា  បាហាម៉ាស  ប៉ាពូញូគីណេ  ចាម៉ៃកា  បេលីស្ស  បាប៊ូដា  កោះសូឡូម៉ុន សង់ឃីត និង ណេវីស)។

ជាមួយគ្នានោះផងដែរព្រះនាងអេលីហ្សាបែតទីពីរ ត្រូវបានមហាជនទូទាំងពីភពលោកទទួលស្គាល់ថាជាបុគ្គលមួយរូបមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនដ៏ច្រើនមហាសាល ដោយអតីតលេខាឯកជនរបស់ព្រះនាង និងជានាយកធនាគាររបស់ទ្រង់ បានប៉ាន់ប្រមាណទ្រព្យសម្បត្តិរបស់ម្ចាសក្សត្រី នៅឆ្នាំ២០២១ ប្រមាណ៣៥០លានផោនដែលស្មើ៦០០ លានដុល្លារ ដែលធ្វើឱ្យព្រះនាងអេលីហ្សាបែតទីពីរនេះ បានក្លាយជាអ្នកមានបំផុតទីនៅចក្រភពអង់គ្លេសផងដែរ។

នៅថ្ងៃទី ៨ ខែកញ្ញាឆ្នាំ ២០២២ វិមាន Buckingham បានប្រកាសថាព្រះមហាក្សត្រិយានីស្ថិតនៅក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្រ្តនៅឯ Balmoral Castle បន្ទាប់ពីវេជ្ជបណ្ឌិតបានសម្តែងការព្រួយបារម្ភជាខ្លាំង ចំពោះសុខភាពរបស់ព្រះមហាក្សត្រិយានី និងបានផ្តល់អនុសាសន៍ឱ្យព្រះនាងបន្តស្ថិតក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រ។ កូនទាំងបួនរបស់ទ្រង់ រួមជាមួយនឹងកូនប្រសាស្រី និងចៅៗព្រះនាង បានធ្វើដំណើរមកកាន់វិមាន Buckingham។ ហើយការប្រកាលជាផ្លូវការពីការសោយទិវង្គតរបស់ព្រះនាង អេលីហ្សាបែតទីពីរ ក្នុងព្រះជន្ម៩៦ព្រះវស្សា នៅប្រាសាទBalmora ក្នុងប្រទេសស្កុតឡែនត្រូវបានបញ្ជាក់នៅល្ងាចនោះផងដែរ៕