រដ្ឋធានីកៀវ៖ ក្រោយការវាយប្រហារ ទៅលើមូលដ្ឋានទ័ពអាកាស និង បន្ទាយទាហានរបស់រុស្ស៊ី នៅលើឧបទ្វីបគ្រីមៀ ផ្ទួនគ្នានោះមក ក្រុមមន្រ្ដីក្រុងកៀវ បានចេញមុខ មកទទួលខុសត្រូវ ជុំវិញការបំផ្ទុះនោះឡើយ ហើយទើបតែពេលនេះ មេទ័ពកំពូលរបស់អ៊ុយក្រែន បានចេញមុខមកអះអាង អំពីការទទួលខុសត្រូវ ពាក់ព័ន្ធនឹងសកម្មភាពទាំងនោះ។

សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ថា អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានចេញសេចក្ដីថ្លែងការណ៍មួយ ថា កងទ័ពរុស្ស៊ី បន្ដផ្ដោតលើកិច្ចខិតខំប្រឹងប្រែង ដើម្បីគ្រប់គ្រងតំបន់ដុនបាស តំបន់ឃើរសុន (Kherson) តំបន់ខាគីវ (Kharkiv) តំបន់ហ្សាប៉ូរីសហ្ស៊ា (Zaporizhzhia) និង តំបន់មីកូឡែវ (Mykolaiv)។Ukraine has 'crucial' need of multiple launch rocket systems, chief  commander says | Reuters

ជាមួយគ្នានេះ មេទ័ពកំពូលរបស់អ៊ុយក្រែន កាលពីថ្ងៃពុធ បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារជាបន្តបន្ទាប់ ទៅលើមូលដ្ឋានទ័ពអាកាសរុស្ស៊ី នៅតំបន់គ្រីមៀ រួមទាំងការបំផ្លិចបំផ្លាញមូលដ្ឋានយោធាសាគី (Saky) របស់រុស្ស៉ី កាលពីខែសីហាទៅផងដែរ។

លោក វ៉ាឡេរីយ៍ ហ្សាលូស្នីយី (Valeriy Zaluzhnyi) មេបញ្ជាការកងទ័ពអ៊ុយក្រែន បានទទួលស្គាល់ថា ការវាយប្រហារទៅលើមូលដ្ឋានកងទ័ពរុស្ស៊ី ទាំងនេះ គឺកងទ័ពអ៊ុយក្រែន បានប្រើប្រាស់មីស៊ីល ឬគ្រាប់រ៉ុក្កែត ប៉ុន្តែគាត់មិនបានបញ្ជាក់លម្អិតនោះឡើយ។Crimea gets caught up in the war amid new attacks

មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនមួយរូប ប្រាប់អ្នកសារព័ត៌មាន នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ថាការបំផ្ទុះមូលដ្ឋានទ័ពអាកាសរុស្ស៉ី គឺជាស្នាដៃ នៃអ្នកបំផ្ទុះគ្រាប់បែករបស់អ៊ុយក្រែន។ នេះជាការឆ្លើយតបរបស់អ៊ុយក្រែន ចំពោះយុទ្ធសាស្ត្ររបស់ក្រុងម៉ូស្គូ។ នេះជាឱកាស សម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នៅក្នុងការវាយលុកតំបន់គ្រីមៀ។ ជោគជ័យនេះ បានធ្វើឡើង ដោយការប្រើប្រាស់គ្រាប់រ៉ុក្កែត បាញ់ទៅលើមូលដ្ឋានយោធា Saky។Putin is running out of excuses as Ukraine expands the war to Crimea -  Atlantic Council

មូលដ្ឋានកងទ័ពអាកាសរបស់កងទ័ពជើងរុស្ស៉ី ត្រូវបានបំផ្ទុះ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ដោយបំផ្លាញយន្តហោះចម្បាំងចំនួន៩គ្រឿង និង ហេដ្ឋារចនាសម្ព័ន្ធព្រលានយន្ដហោះ។ ឧបទ្វីបគ្រីមៀរបស់អ៊ុយក្រែន ត្រូវបានរុស្ស៉ី រឹបអូសយក មកដាក់បញ្ចូល នៅក្នុងឧបសម្ព័ន្ធរបស់ខ្លួន កាលពីឆ្នាំ២០១៤។ ប៉ុន្ដែកាលពីពេលកន្លងទៅនេះ ក្រុងមូស្គូ បានព្រមានជាច្រើនលើកច្រើនសាថា ប្រសិនបើមានការវាយប្រហារណាមួយ ទៅលើឧបទ្វីបគ្រីមៀ រុស្ស៊ីនឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់បំផុត៕Russian Military Installations In Crimea Explode | The Drive