កាលពីពេលថ្មីៗនេះ  ក្រុមហ៊ុន Apple Inc បានប្រកាសលក់បញ្ចុះតម្លៃរយៈពេល ៤ថ្ងៃទៅលើ iPhone 13 និងផលិត ២ទៀតគឺ Apple Watch និង Airpods  ​ជាលើកដំបូងនៅប្រទេសចិន។Apple introduces gorgeous new green finishes for the iPhone 13 lineup -  Apple

ចំពោះប្រជាជនចិនដែលទិញការបញ្ចុះតម្លៃ អ្នកទិញត្រូវប្រើវិធីបង់ប្រាក់មួយក្នុងចំណោមចំនួនជ្រើសរើសដូចជា Alipay របស់ Ant Group Co ។ ចំពោះការបញ្ចុះតម្លៃនេះកើតឡើងនៅពេលដែលសេដ្ឋកិច្ចរបស់ប្រទេសចិនព្យាយាមស្ទុះងើបឡើងវិញបន្ទាប់ពីធ្វើការបិទខ្ទប់កូវីដ១៩ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងស៊ាងហៃ និងប៉េកាំង ដែលបានធ្វើឱ្យប៉ះពាល់ដល់ការលក់ម៉ាកស្មាតហ្វូនក្នុងស្រុកឈានមុខគេពីក្រុមហ៊ុន។

សូមបញ្ជាក់ថា ជាធម្មតា Apple បានរក្សាតម្លៃ iPhone មិនងាយបញ្ចុះតម្លៃឡើយ ប៉ុន្តព្រោះតែវិបត្តិសេដ្ឋកិច្ចក្នុងឆ្នាំនេះបានជម្រុញឱ្យ iPhone បានផ្លាស់ប្តូររហូតក្រុមហ៊ុនបានផ្តល់ជម្រើសការទូទាត់ជាច្រើននៅក្នុងប្រទេសចិន រួមទាំងគម្រោងបង់រំលស់ និងលក់តម្លៃទាបសម្រាប់និស្សិតផងដែរ៕The new Apple Sanlitun opens today - Apple

ប្រភព: PanDaily