កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនទីផ្សារអេឡិចត្រូនិចធំជាគេលើលោក Amazon បានចំណាយលុយរហូតដល់ទៅ ៣.៩ពាន់លានដុល្លារ ដើម្បីទិញយកក្រុមហ៊ុនការថែទាំសុខភាពបឋម One Medical។Amazon to acquire One Medical primary care company for $3.9B – GeekWire

One Medical គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មថែទាំងសុខភាពបឋម ដែលអនុញ្ញាតអោយអ្នកជំងឺអាចធ្វើការទាក់ទងទៅកាន់ពេទ្យភ្លាមៗតាមរយៈអនឡាញវីដេអូខល ឬអាចណាត់ជួបក្រៅបាន ២៤ម៉ោង ៧ថ្ងៃក្នុងមួយសប្ដាហ៍។  គិតមកទល់នឹងពេលនេះ One Medical បានសហការជាមួយក្រុមហ៊ុន និងមន្ទីរពេទ្យផ្សេងៗ ជាង ៨០០០ពាន់ក្រុមហ៊ុន ឯណោះ។ មិនតែប៉ុណ្ណោះសម្រាប់ព័ត៌មានទិន្ន័យរបស់អ្នកជំងឺត្រូវបានរក្សាយ៉ាងយកចិត្តទុកដាក់ នៅកន្លែងសុវត្ថិភាពជានិច្ច។Amazon to buy One Medical for $3.9 billion as it expands healthcare  footprint - CNN

គួរបញ្ជាក់ផងដែរថា One Medical ដែល Amazon បានទិញនេះ គឺរកចំណូលតាមរយៈការបង់ប្រាក់ប្រចាំខែ (Subcription Model) ពោលគឺអ្នកជំងឺចំណាយតែ ១៩៩ដុល្លារតែប៉ុណ្ណោះ៕

ប្រភព: CNN