ប្រទេសថៃ៖ កាលពីថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២២ ក្រសួងសុខាពិបាលថៃបានប្រកាសថា រកឃើញអ្នកមានឆ្លងជំងឺអុតស្វា ជាលើកដំបូងនៅក្នុងប្រទេសក្នុងខេត្ត ភូកេត  ដែលអ្នកជំងឺជាជបបរទេស ជនជាតិ នីហ្សេរីយ៉ា ប៉ុន្តែស្រាប់តែក្នុងថ្ងៃនេះមានសេចក្ដីរាយការណ៍បន្ថែមថាអ្នកជំងឺបានរត់គេចខ្លួនពីមន្ទីរពេទ្យហើយ។

នាថ្ងៃទី ២២ ​ខែកក្កដា ២០២២ មានសេចក្តីរាយការណ៍ថាលោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺ បានកំណត់អ្នកជំងឺអុតស្វាយ ទីមួយនៅប្រទេសថៃ ជនជាតិនីហ្សេរីយ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ធ្វើដំណើរមកពីប្រទេសនីហ្សេរីយ៉ាចូលមកក្នុងប្រទេសថៃ។ ក្នុងនោះលោកវេជ្ជបណ្ឌិតបានផ្ដល់ព័ត៌មានអំពីអ្នកជំងឺថាក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះអ្នកជំងឺម្នាក់នោះមាន គ្រុនក្តៅ ក្អក ឈឺបំពង់ក ហៀរសំបោរ កន្ទួលក្រហម ពងបែកចេញពីប្រដាប់ភេទ រាលដាលដល់ផ្ទៃមុខ និងដើមដៃ ហើយក្រុមគ្រូពេទ្យក៏បានប្រមូលសំណាកធ្វើតេស្តរកមេរោគ លទ្ធផលបឋមនៃការពិនិត្យ PCR នៅមន្ទីរពិសោធន៍នៃមហាវិទ្យាល័យវេជ្ជសាស្ត្រ សាកលវិទ្យាល័យ Chulalongkorn បានបង្ហាញថាជាមេរោគ Monkeypox  ដែលជាជំងឺ អុតស្វាយ៉ាងពិតប្រាកដ។

ក្នុងនោះក្រុមគ្រូពេទ្យក៏បានដាក់ឱ្យមានការព្យាបាល និងតាមដានមេរោគបន្ត ​ប៉ុន្តែខណៈកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ស្រាប់តែអ្នកជំងឺបានរត់គេចចេញពីមន្ទីរពេទ្យទាំងយប់ដោយបើករថយន្ត ពណ៌សដើម្បីរត់គេចខ្លួន ដែលបច្ចុប្បន្នត្រូវបានមន្ត្រីពាក់ព័ន្ធកំពុងតាមដាន។

ទោះជាយ៉ាងណា អភិបាលខេត្តភូកេតលោក Narong Wuxiu និងផ្សព្វផ្សាយព័ត៌មានលម្អិតឡើងវិញដល់ប្រជាជនឱ្យមានការប្រុងប្រយ័ត្នចំពោះជំងឺមួយនេះ៕ ប្រភព៖ dailynews